ថៃ៖ តារាចម្រៀង និងជាតារាសម្ដែង ប្រុសថៃ ដែលមានកេរ្ដិ៍ឈ្មោះ ល្បីល្បាញ គឺលោក Rattapoom “Film” Tokongsup ត្រូវបាន គេអះអាងថា ចាប់ខ្លួន នៅក្នុងកូរ៉េខាងត្បូង ក្នុងអំឡុងពេលថត “ice bucket challenge” កាលពីថ្ងៃសៅរ៍មុននេះ ដែលកាន់តែបង្កើន ភាពចាប់អារម្មណ៍ ជាជាងលេង “ice bucket challenge” នេះទៅទៀត។

យ៉ាងណាមិញ តាមរយៈ បណ្ដាញទំនាក់ទំនងសង្គម Instagram បានបង្ហាញឲ្យដឹងថា Film ត្រូវបានឃាត់ខ្លួន ដោយសារតែ អ្នកនៅក្នុងតំបន់ ប្ដឹងប៉ូលីស។ នៅក្នុងនោះ បានបន្ដឲ្យដឹងថា អ្នកនៅក្នុងតំបន់នេះ បានរាយការណ៍ ប្រាប់ប៉ូលីសថា ពួកគេ បានឃើញ មនុស្សម្នាក់ ដែលបញ្ហាខួរក្បាល ស្រែកឡូឡា និងនិយាយភាសា ស្ដាប់គ្នាមិនបាន ហើយអ្វីដែលសំខាន់នោះ គឺចាក់ទឹក នៅលើផ្លូវពួកគេ ដើរបន្ថែមទៀត។

នេះជាសំណាងល្អ ដោយតួសម្ដែងប្រុសថៃ ទទួលពិន័យត្រឹមតែ ១៧០ ដុល្លារអាមេរិកតែ ប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា បន្ទាប់ពី ប្រុសស្អាតថៃនេះ ចាក់ទឹកកកលើ ក្បាលរួច ក៏ឃើញមាន ប៉ូលីសយាមកាម មក ដែលតួប្រុសនេះ ក៏និយាយ បកស្រាយថា ខ្លួនមកពី ប្រទេសថៃ មិនមែន តៃវ៉ាន់នោះទេ។

តែនៅក្នុងនោះ ក៏មានអ្នកប្រើប្រាស់ យូធូបម្នាក់ បាននិយាយថា នេះគ្រាន់តែជា ការសម្ដែងប៉ុណ្ណោះ មិនមែនជារឿងពិតនោះទេ។

មិនដឹងជារឿងពិត ឬយ៉ាងណានោះទេ? តែសូមតាមដាន វីដេអូទាំងអស់គ្នា៖


រូបភាព តារាប្រុស Rattapoom “Film” Tokongsup


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]