រាជធានីភ្នំពេញ ៖ ត្រឡប់ទៅកាន់អតីតកាលប្រមាណជិត២០ឆ្នាំ មុនគ្មានអ្នកណាមិនដឹងថា តារាភាពយន្ត ល្បីល្បាញ អ្នកនាង សុខ ស្រីមុំ ជាតារាស្រស់ ផូរផង់គួរឲ្យ ស្រលាញ់ រហូតនិយាយបានថា អ្នកនាងជា រាជនីសម្រស់ម្នាក់ ដែលបានមកពី ធម្មជាតិគួរឲ្យជក់ចិត្ត។  បើទោះជាតារារូបនេះ បានរសាត់ចេញពី ឆាកសម្តែងក្នុង ប្រទេសកម្ពុជា ក៏ជុំវិញ ជីវិតឯកជន រស់នៅសហរដ្ឋអាមេរិករ បស់នាង នៅតែទទួល បានការ ចាប់អារម្មណ៍ខ្ព ស់ពីអ្នកគាំទ្រ ។ ថ្មីៗនេះអ្នកនាងសុខ ស្រីមុំ បានបង្ហោះរូបភាព សិចស៊ី បញ្ចេញ សាច់ទ្រូង លើបណ្តាញហ្វេសប៊ុក ដោយអ្នកណាក៏យល់ថា នៅស្អាតមិនចាស់ ធ្វើឲ្យ យុវវ័យជំនាន់ នេះពិបាកនិងប្រដូច។

សព្វថ្ងៃនេះ អ្នកនាង សុខ ស្រីមុំ កំពុងតែរស់នៅជាមួយ ស្វាមីជាជនជាតិ អាមេរិក នៅរដ្ឋ កាលីហ្វកញ៉ា ក្នុងតំបន់ ហូលីវូត ដែលអ្នកនាងស្រីមុំ ធ្លាប់មកបង្ហាញឲ្យ ប្រជាជនៅស្រុកខ្មែរស្គាល់ កាលពីឆ្នាំ២០០៤។ អ្នកនាងត្រូវបានឧស្សាហ៍ ទៅកម្សាន្តនៅប្រទេស ដែនកោះកូស្តារីកា ច្រើនជាងគេ ព្រោះស្វាមីមាន មុខការរកស៊ី នៅតំបន់នោះ ។ ឆ្លងកាត់ជីវិតជាប្តី ប្រពន្ឋពួកគេ មិនទាន់មានកូន នៅឡើយទេ ខណៈសាមី ខ្លួនចង់បាន កូនជាចំណងដៃដូចៗគ្នា។

ក្នុងប្រព័ន្ឋហ្វេសប៊ុក ដែលអ្នកនាងសុខ ស្រីមុំ បានបង្ហោះ កាលពីពេលថ្មីៗជាមួយ រូបជាច្រើនសន្លឹក ក្នុងរូបភាព ស្រស់ស្រាយ សប្បាយ រីករាយនៅ លើទឹកដីអាមេរិក។  អ្នកដែលបានឃើញរូបពិត របស់អ្នក នាង មិនត្រឹម តែកោតសរសើរពី សំណាងដែលអ្នកនាងបានក្លាយ ជាពរដ្ឋពេញសិទ្ឋិ នៅអាមេរិក ប៉ុណ្ណោះទេ ហើយថែមទាំងរស់ នៅក្នុងភាពស្តុកស្តម្ភ និងចាប់អារម្មណ៍ រូបសម្រស់របស់អ្នកនាងដែរ ។  តួលេខអាយុរបស់អតីត តារាសម្តែងថ្ពាល់ខួច សុខ ស្រីមុំ មានវ័យប្រមាណជា ៤០ឆ្នាំមែន តែបើនិយាយពី រូបសម្បត្ដិ ហាក់មិនខុសគ្នា ទាល់តែសោះ កាលពីអ្នកនាងច្បាមចាប់ សិល្បៈនៅក្នុងស្រុក ពោលគឺ ប្រែប្រួលបន្តិចបន្តួច ។  អ្នកនាងបានបង្ហោះគ្រប់ សកម្មភាពប្រចាំថ្ងៃ ដែលនៅក្នុងនោះ មានការកម្សាន្ត ការរាំច្រៀង ដែលមើលទៅដូចជានៅមាន សកម្មភាពការងារសិល្បៈដដែល។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]