បរទេស៖ ធម្មតាប្រិយមិត្ត ជាច្រើនច្បាស់ជា ធ្លាប់មានអារម្មណ៍ ធុញទ្រាន់ដែល ត្រូវចំណាយពេល យូរក្នុងការ លុបរូបថតជាច្រើន ដែលនៅក្នុង ទូរស័ព្ទដៃ iPhone របស់អ្នក ជាក់ជាមិនខាន។

តែកុំបារម្ភ ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពី វិធីសាស្រ្តដ៏ ល្អមួយជូន ដល់ប្រិយមិត្តដែល ភាគច្រើនជាអ្នក ប្រើប្រាស់ទូរស័ព្ទ iPhone ឲ្យបានដឹង ពីរបៀបក្នុងការ លុបរូបថតជាច្រើន ក្នុងទូរស័ព្ទរបស់អ្នក ដោយចំណាយពេល តែប៉ុន្មានវិនាទី ប៉ុណ្ណោះ។ ចង់ដឹងតោះ មកតាមដាន ទាំងអស់គ្នា៖

ជំហានទី១៖ ចូលទៅកាន់ កម្មវិធីរូបថត (Photos)

ជំហានទី២៖ ចូលទៅក្នុង កន្លែងផ្ទុករូបថត របស់អ្នក (Collections) ហើយស្វែងរក បណ្តុំនៃ រូបថតណា ដែលអ្នកចង់លុប វាចេញពីទូរស័ព្ទ របស់អ្នក រួចចុចលើពាក្យ Select ដែលស្ថិតនៅ ជ្រុងខាងស្តាំ ផ្នែកខាងលើ

ជំហានទី៣៖ ក្រោយមកទៀត អ្នកអាចចុចលើ រូបថតដែលអ្នក ចង់លុបចេញ ម្តងមួយៗ ស្របពេលនេះដែរ សញ្ញាគូសត្រូវ ពណ៌ខៀវនឹង បង្ហាញឡើងពេល ដែលអ្នកចុច លើរូបថតទាំងនោះ

ជំហានទី៤៖ នៅពេលដែលអ្នក បញ្ចប់ក្នុងការ ចុចលើរូបថត ដែលអ្នកចង់ លុបចេញហើយនោះ ត្រូវជ្រើសរើស សញ្ញាធុងសម្រាម ដែលស្ថិតនៅ ខាងក្រោម ផ្នែកខាងស្តាំនៃ អេក្រង់ទូរស័ព្ទ របស់អ្នក រួចហើយគ្រាន់ តែចុចម្តងទៀត ទៅលើប៊ូតុង Delete ជាការស្រេច។

នេះគឺជា វិធីដ៏ងាយនិង ឆាប់រហ័ស ក្នុងការលុប រូបថតច្រើន ចេញពីទូរស័ព្ទ iPhone របស់អ្នក ដូច្នេះអ្នកអាច រីករាយនិង លែងមានការ ធុញទ្រាន់នឹង ការអង្គុយលុប រូបថតរបស់ អ្នកទៀតហើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ យ៉ាហ៊ូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]