អូស្ត្រាលី៖ បុរស ជនជាតិ អូស្ត្រាលីម្នាក់ បាន ប្រកាសប្រាប់ ថា គាត់បាន រើសបាន ដុំថ្មអាចម៍ផ្កាយ មួយដុំ ដែលវាអាចនឹងមាន តម្លៃរហូតដល់ មួយលាន ដុល្លារអាមេរិក ឯណោះ។

តាមប្រភព ព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់នេះ ជាអ្នករស់នៅ ក្នុងភាគ ខាងត្បូង ប្រទេសអូស្ត្រាលី បានប្រទះឃើញ អាចម៍ផ្កាយមួយដុំ ដោយគាត់យល់ឃើញថា ថ្មនេះ ចម្លែកជាងគេ ដោយចាំងពន្លឺ មកចំគាត់ នៅខណៈពេល ធ្វើដំណើរតាមផ្លូវ ជាមួយមិត្តភក្តិរបស់គាត់ នោះ ។

លើសពីនេះ បុរសនេះ មិនបាន ហ៊ានបង្ហាញ អត្តសញ្ញាណ និង មុខមាត់ របស់គាត់នោះដោយសារ តែគាត់ភ័យខ្លាចថា នឹងអាច ចោរ មកប្លន់ យកដុំថ្មនោះ ។

យ៉ាងណាមិញ ដើម្បី បញ្ជាក់ថា តើ ថ្មអាចម៍ផ្កាយ នោះពិតឬយ៉ាងណានោះ ប្រភព ព័ត៌មាន 7news បានអញ្ជើញសាស្រ្តាចារ្យ ពីសាកល វិទ្យាល័យមួយ ជាអ្នកជំនាញ សិក្សា ពី ថ្ម និងជីវិត ប្រវិត្តសាស្រ្តលើ ផែនដី បានមក ត្រួតពិនិត្យលើអាចម៍ផ្កាយ នេះ ។ 

បន្ទាប់មក លោកសាស្រ្តាចារ្យ  Vic Gostin បាននិយាយថា ក្នុងកម្មវិធីនោះថា  ថ្មនេះធ្វើឲ្យគាត់ ចាប់ អារម្មណ៍មែន ដោយសារលក្ខណៈ របស់វា ដូចជាថ្ម អាចម៍ផ្កាយ ដែលគាត់ធ្លាប់ ស្គាល់ ព្រោះ វាមានស្រទាប់ ស្តើងណាស់  ដោយសារត្រូវបាន រលោយ ដោយដុត ក្នុងកំដៅ ដ៏ ខ្លាំង ហើយវាថែមទាំង ថ្លាដូចកញ្ចក់ផងដែរ ។ លើសពីនេះ ទៀត គាត់និយាយថា វាអាច ជាថ្មអាចម៍ផ្កាយ ដល់កម្ររកឃើញ មួយ ផងដែរ ។ 

គួរបញ្ជាក់ដែរថា ក្រោយពីមានការ បញ្ជាក់ពី អ្នកជំនាញនោះ  បុរសជាម្ចាស់ ថ្មអាចម៍ ផ្កាយ នេះក៏បានប្រាប់ថា ថ្មនេះ អាចធ្លាក់ មក ពីភពមនុស្សភពផ្កាយ ហើយគាត់នឹងធ្វើ ដំណើរជុំវិញ ពិភពលោក ដើម្បីស្វែងរក អ្នក ដែលអាចឲ្យថ្លៃ ខ្ពស់បំផុត នឹង ទិញយក ថ្មអាចម៍ផ្កាយនេះ ផងដែរ ៕ 


រូបភាពៈ ថ្មអាចម៍ផ្កាយ ដែលបុរសនេះរើសបាន 

ប្រភព ៖ 7news

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]