បរទេស៖ អស់ជាច្រើនឆ្នាំមកហើយ អ្នកវិទ្យាសាស្ត្រផ្នែកអវកាស របស់អង្គការ ណាសា ក៏ដូចជា ប្រទេសមហា អំណាចនានា តែងតែខិតខំ ស្រាវជ្រាវរុករក ជីវៈមានជីវិតនៅក្រៅ ភពផែនដី ឬក៏យើងហៅ ម្យ៉ាងទៀតថា មនុស្សភពផ្កាយ ដើម្បីបញ្ចប់ចម្ងល់ និងមន្ទិលសង្ស័យ របស់ មនុស្សទូទៅដែល គេតែងតែគិតថា អាចនឹងមានមនុស្ស ភពផ្កាយ រស់នៅផ្សេងទៀត ក្រៅពីជីវិត ក្នុងភពផែនដី យើងនេះ។

ដោយឡែកថ្មីៗនេះ យានរុករក មនុស្សភពផ្កាយនៅលើ ភពព្រះអង្គារ (Alien hunters & UFO) បានបញ្ជូននូវរូបភាព ដ៏គួរឲ្យចាប់ អារម្មណ៍ មួយដែលថតបាន នៅលើភពព្រះអង្គារ ហើយគេសង្ស័យ ថាវា គឺជាឆ្អឹងភ្លៅរបស់មនុស្ស ភពផ្កាយ។

រូបនោះត្រូវបានថត និងបញ្ជូនរូបភាពមកកាន់ភពផែនដី ដោយ កាមេរ៉ា MastCam របស់យាន ឈ្មោះ Curiosity ដែលគេបញ្ជូន ទៅ កាន់ ភពព្រះអង្គារតាំងពីថ្ងៃ ៦ សីហា ឆ្នាំ ២០១២ មកម្ល៉េះ។

ទោះជាយ៉ាងណាក៏ដោយ មានមតិមួយចំនួនបានលើកឡើងថា រូបភាពនោះ គឺគ្រាន់តែជាដុំថ្ម ដែលមាន រាងដូចជាឆ្អឹង តែប៉ុណ្ណោះ មិនមែន ជាឆ្អឹងមនុស្ស ភពក្រៅអ្វីនោះទេ ក៏ប៉ុន្តែមនុស្សមួយ ចំនួនទៀត បាននិយាយបែប វិជ្ជមានថា ពួកគេពិតជាជឿថា មានជីវិត របស់មនុស្ស ក្រៅភព រស់នៅភពព្រះអង្គារ ពិតប្រាកដមែន!៕


រូបភាពដែលគេសង្ស័យថាជាឆ្អឹងភ្លៅរបស់មនុស្សភពក្រៅ


យានឈ្មោះ Curiosity ដែលគេបញ្ជូន ទៅកាន់ ភពព្រះអង្គារតាំងពីថ្ងៃ ៦ សីហា ឆ្នាំ ២០១២

តើអ្នកគិតថាវា អាចជាឆ្អឹងរបស់មនុស្សក្រៅដែរ ឬទេ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]