អង់គ្លេស ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស៊ុតដែលធំជាងគេ បំផុតក្នុងពិភពលោក ត្រូវបានដាក់ឲ្យដេញថ្លៃ ដែលបានទទួល តម្លៃដល់ទៅ ជាង ៨ ម៉ឺនដុល្លារឯណោះ។

ស៊ុតរបស់សត្វបក្សីដំរី ដែលធំជាងគេបំផុតក្នុងពិភពលោកនេះ គឺជាស៊ុតដែលអាចផ្ទុក ស៊ុតសត្វអូទ្រីស បាន ៧ , ស៊ុត សត្វមាន់បាន ១០០ និង ស៊ុតសត្វ  hummingbird  ដល់ទៅ ១២,០០០ ឯណោះ។ ការធ្វើការប្រៀបធៀបបែបនេះ គឺចង់បញ្ជាក់ថា តើស៊ុតនេះធំប៉ុណ្ណា។

ស៊ុតដែលមានប្រវែង ០.៣ ម៉ែត្រនេះ ត្រូវបានរំពឹងទុកថា នឹងបានទទួលថ្លៃ ថ្លៃចាប់ពី  ៥ ម៉ឺនដុល្លារ រហូតដល់ ជាង ៨ ម៉ឺនដុល្លាឯណោះ ដែលត្រូវ បានដាក់ឲ្យដេញថ្លៃ នៅកន្លែងដេញថ្លៃមួយកន្លែង ឈ្មោះ Summers Place Auctions ស្ថិតក្នុង តំបន់ West Sussex ប្រទេសអង់គ្លេស។

អ្នកគ្រប់គ្រងផ្នែកលក់ ប្រចាំនៅ Summers Place Auctions លោក Errol Fuller បាននិយាយថា “ការពិត ស៊ុតនេះ ត្រូវបានដាក់ឈ្មោះ ឲ្យជាស៊ុត ដែលធំជាងគេ ក្នុងពិភពលោក គឺត្រូវបានវិស្វករជាច្រើនរូប បានធ្វើការប៉ានស្មាន និង ពិនិត្យ យ៉ាងច្បាស់លាស់ ថា ពិតជាគ្មានស៊ុតណា ដែលមានទំហំធំជាង ស៊ុតមួយនេះទេ”។

គួរបញ្ជាក់ផងដែរ ស៊ុតដែលធំជាងគេ ក្នុងពិភពលោកនេះ គឺជាស៊ុត របស់សត្វបក្សីដំរីមួយក្បាល ដែលជាសត្វរស់នៅ តំបន់ឆ្នេរសមុទ្រនៃ ទី្វបអាហ្វ្រិក ហើយបានផុតពូជ អស់ជាង ២០០ ឆ្នាំកន្លងមកហើយ៕

សត្វបក្សីដំរី ដែលបានផុតពូជ កាលពី ២០០ ឆ្នាំមុន

តើប្រិយមិត្តចង់ធ្វើជាម្ចាស់ ស៊ុត ដែលធំជាងគេក្នុងពិភពលោកនេះទេ?

ប្រភព ៖ មេត្រូ

ដោយ ៖  ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]