អាមេរិក៖ ហេតុការណ៍មិនគួរអោយជឿមួយ បានកើតឡើង នៅពេលដែល កូនស្រី Weske ថតជាប់ទិដ្ឋភាព ម្តាយរបស់ខ្លួន អ្នកស្រី Stephanie Rey ត្រូវរន្ទះបាញ់ កាលពីថ្ងៃអង្គារ៍ កន្លងទៅនេះ។

ហេតុការណ៍នេះ បានកើតឡើង នៅទីក្រុង Hayden រដ្ឋ Idaho សហរដ្ឋអាមេរិក នៅពេលដែលអ្នកស្រី Stephanie បានចេញទៅក្រៅផ្ទះ ដើម្បីគយគន់ទេសភាព នាពេលព្រលប់ ខណៈកូនស្រី Weske កំពុងតែដេកលេង នៅទីធ្លា និងទាញទូរស័ព្ទ ដើម្បីថតសកម្មភាពម្តាយ បង្ហោះក្នុង Snap Chat បែរជាថតជាប់ ម្តាយត្រូវរន្ទះបាញ់ ទៅវិញ។

នេះជាសំណាងមួយហើយ ដែលអ្នកស្រី Stephanie ត្រូវរន្ទះបាញ់ ហើយមិនស្លាប់ ដោយពួកគេ ទាំងពីរនាក់ ម្តាយនិងកូន គ្រាន់តែស្តាប់អ្វីមិនលឺ ប្រមាណជា ១ នាទី តែប៉ុណ្ណោះ ចំណែកឯ Weske ជាកូនស្រី ក៏បានបង្ហោះ នៅលើហ្វេសប៊ុកដែរថា “ខ្ញុំជឿថា ខ្ញុំនិងម្តាយរបស់ខ្ញុំ ប្រហែលជាមនុស្ស ដែលមានសំណាងជាងគេហើយ នៅលើពិភពលោកយើងនេះ”៕


                                 អ្នកស្រី Stephanie នៅមុនពេលត្រូវរន្ទះបាញ់

                          កូនស្រី Weske (ខាងឆ្វេង) និងម្តាយ Stephanie (ខាងស្តាំ)

                      កូនស្រី Weske ដែលកំពុងតែដេក លើទីធ្លា មុខផ្ទះ
ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]