ភ្នំពេញៈ ល្បែងកម្សាន្តមួយ មានឈ្មោះថា “ Ice Bucket Challenge” ដែលកំពុងតែទទួល បានការចាប់អារម្មណ៍ យ៉ាងខ្លាំងពី សំណាក់ ឥស្សរជនល្បីៗ រួមទាំងតួកុន ហូលីវូដល្បី មួយចំនួនទៀត បានចូលរួមលេង ល្បែងចាក់ទឹកកក ឬហៅថា Ice Bucket Challenge ដែលជាការភ្នាល់ មួយដើម្បី រៃអង្គាសប្រាក់ យកទៅជួយ ជនក្រីក្រ ឬ អ្នកជំងឺជាដើម តែដោយឡែកពេលនេះ តារាល្បីៗក្នុង ផលិតកម្ម ហង្សមាស ក៏បានចូលរួមលេងល្បែង កម្សាន្តមួយនេះផងដែរ ដោយពួកគេមាន បំណងចង់រៃ អង្គាសប្រាក់ជួយ ទៅដល់មន្ទីរពេទ្យ គន្ធបុប្ផា ផងដែរ ។

ថ្មីៗនេះតារាចម្រៀង ក្នុងផលិតកម្មហង្សមាស ជាច្រើនដួងមាន លោក ព្រាប សុវត្ថិ, ណុប ប៉ាយ៉ារិទ្ធ, អេឡិច ចិត្រា, សុខ សេឡាលីន, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, គង់ ច័ន្ទស្រីមុំ រួមជា មួយតារាប្រុសស្រី ជាច្រើនដួងទៀត ដោយនៅក្នុងនោះ តារាពីរដួងគឺ លោក ណុប ប៉ាយ៉ារិទ្ធ និងកញ្ញា ពេជ្រ សោភា បានរំលេចឃ្លីប វីដេអូបង្ហាញ ពីការលេងហ្គេមមួយនេះ បង្អួតមិត្ត និងអ្នកគាំទ្រ នៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook ។

នៅក្នុងនោះ តារាចម្រៀងប្រុសស្រី ក្នុងផលិតកម្មល្បី ឈ្មោះមួយនេះ បានលើកឡើង នៅក្នុងឃ្លីបវីដេអូ ថាសម្រាប់ប្រាក់ដែលរក បានពី ការលេងហ្គេមនោះ ត្រូវបានពួកគេអះអាងថា នឹងយកទៅជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា ។ ដូច្នេះកុំឲ្យខាតពេលយូរ ទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ