ខេត្តបន្ទាយមានជ័យ ៖ សពបុរសចំណាស់ម្នាក់ ត្រូវគេប្រទះឃើញ អណ្តែតទឹក កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៣ សីហា ២០១៤ ស្ថិតក្នុងភូមិ វត្តចាស់ ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីយកមង ទៅដាក់នៅក្នុងស្រះ ចម្ងាយពីភូមិ៣០០ម៉ែត្រ ហើយត្រូវលង់ទឹកស្លាប់ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះវ៉ន  ដៀង អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិវត្តចាស់ ឃុំថ្មពួក  ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ ។

បើតាមស្ត្រីជាប្រពន្ធ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២២ សីហា ២០១៤  ប្តីរបស់គាត់ បានទៅផឹកស្រា រួចត្រឡប់មកផ្ទះវិញ ប្រាប់ថា យកមងទៅដាក់ មិនដឹងជាដាក់ឯណាទេ  ពេលទៅនោះ ក៏បាត់រូបគាត់ និងកូនៗ បាននាំគ្នាដើររក ក៏មិនឃើញ មកសួរនៅកន្លែង ដែលគាត់ តែងធ្លាប់អង្គុយ ផឹកស្រា ក៏មិនឃើញ ។

លុះព្រឹកឡើង មានគេមកប្រាប់ថា ឃើញសពប្តីគាត់ ស្លាប់អណ្តែត ក្នុងទឹកស្រះ ខាងកើតភូមិ ៣០០ម៉ែត្រ ។

សាកសពជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]