មានការសិក្សាមួយ បានពិសោធន៍ទៅលើ ក្មេងចំនួន ១២ នាក់ដែលមានអាយុចន្លោះពី ៦ ឆ្នាំ ទៅ១០ ឆ្នាំ ដើម្បីរកមើលពីការ ជះឥទ្ធិពល របស់ អាហារមកលើឥរិយាបថរបស់មនុស្ស។

កិច្ចស្រាវជ្រាវតាម បែបវិទ្យាសាស្ត្រនោះ បានរកឃើញថាក្មេង ដែលចូលចិត្តបរិភោគ សាច់មាន់នៅផ្នែក ដែលសំបូរឆ្អឹងដូចជាស្លាបមាន់ និង ជើងមាន់ ជាដើម នឹងមានឥរិយាបថ ច្រងេងច្រងាង និងឆាប់ឆេវឆាវ ។

អ្នកស្រាវជ្រាវបាន លើកឡើងពីការគាំទ្រ ចំពោះលទ្ធផលនៃការស្រាវជ្រាវ របស់គេថា វាពិតជា បង្ហាញ ពីផលអវិជ្ជមានមែន ចំពោះការ បរិភោគ ស្លាបមាន់ ឬក៏ជើងមាន់ច្រើន ដូច្នេះឪពុកម្តាយគួរតែឲ្យកូន បរិភោគ សាច់មាន់នៅផ្នែកណាដែលសំបូរសាច់ ដូចជា ភ្លៅ និងទូ្រង ដើម្បីបញ្ចៀស ការផ្លាស់ប្តូរ ឥរិយាបថ របស់ ពួកគេ ពីសុភាពរាបសា ទៅជាកោងកាច។



អ្នកស្រាវជ្រាវម្នាក់ ក្នុងចំណោមក្រុមរបស់ពួកគេ បាននិយាយថា៖ “អាហារដែលយើងបានរៀបរាប់ទាំង អស់នោះ នឹងធ្វើឲ្យកំរិតនៃ ការ ឆេវឆាវ ក្រេវក្រោធ ឆាប់កើនឡើង ដូច្នេះឪពុកម្តាយគួរតែកាត់បន្ថយ កុំឲ្យកូនបរិភោគវា ច្រើនពេក ដែលការបរិភោគញឹកញាប់វា អាច ក្លាយទៅជាទំលាប់ ដូច្នេះបើចង់ បញ្ឈប់វា ក៏នឹងពិបាកបញ្ឈប់ពួកគេដែរ”។

ទោះជាយ៉ាងណាក៏ដោយ ក៏មាន លោកវេជ្ជបណ្ឌិតម្នាក់ ឈ្មោះ Brian Russell បានចេញមក ធ្វើការ បដិសេធ ចំពោះការស្រាវជ្រាវ ខាង លើ ដោយលោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនទទួលស្គាល់ចំពោះ កិច្ចការ ស្រាវជ្រាវនោះទេ! ខ្ញុំគិតថាមនុស្សបរិភោគស្លាបមាន់ ជើងមាន់ ជាងមួយសហស្សវត្ស មកហើយ ប៉ុន្តែវាគ្មានបង្ហាញពីការផ្លាស់ប្តូរចរិតអ្វីនោះទេ!”៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការស្រាវជ្រាវនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]