ចិន៖ កូនប្រុស របស់តារាសម្តែង ជនជាតិចិន Jackie Chan ឬគ្រប់គ្នាហៅថា ឈិនឡុង ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីរកឃើញថា មានលាក់ទុក និងបានប្រើប្រាស់កញ្ឆា នៅក្នុងផ្ទះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

កូនប្រុសរបស់តារាសម្តែង ឈិនឡុង ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយរក ឃើញថា មានលាក់ទុក និង ប្រើ ប្រាស់កញ្ឆា

លោក Jaycee Chan អាយុ៣២ឆ្នាំ ដែលជាកូនប្រុស របស់តារាសម្តែង ជនជាតិចិន ដែលពូកែខាង ក្បាច់គុណ Jackie Chan រួមទាំងមិត្តភក្តិ មានឈ្មោះថា Kai Ko អាយុ២៣ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីប៉ូលីស បានរកឃើញ កញ្ឆាប្រមាណ ០.០៩គីឡូក្រាម នៅក្នុងផ្ទះរបស់ Jaycee ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

លោក Jaycee បានទទួលស្គាល់ការពិតថា រូបលោក ពិតជាមានពាក់ព័ន្ធ និងបានប្រើប្រាស់ កញ្ឆា ពិតប្រាកដមែន ហើយបានប្រើប្រាស់ អស់រយៈពេល ៨ឆ្នាំមកហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Jaycee ត្រូវបានឃាត់ខ្លួន កាលពីយប់ ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែសីហា កន្លងទៅនេះ នៅក្នុងទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងករណី ប្រើប្រាស់ និងលាក់ទុលគ្រឿងញៀន។ លោក Jaycee និងមិត្តភក្តិ ឈ្មោះថា Kai Ko ត្រូវបានធ្វើតេស្តហើយ លទ្ធផលឃើញថា ពួកគេពិតជាបាន ប្រើប្រាស់គ្រឿងញៀន (កញ្ឆា) ពិតមែន។

ជាមួយគ្នានេះដែរ លោក Jackie Chan ដែលជាឪពុកបង្កើត របស់លោក Jaycee Chan បានធ្វើដំណើរ មកកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទ ទី១៨ឆ្នាំ ខែសីហា កន្លងទៅនេះ ដោយបានសង្ឃឹមថា នឹងបានជួបកូនប្រុសខ្លួន នៅរសៀល ថ្ងៃអង្គារ ទី១៩។

ឈិនឡុង សូមទោសមហាជន ទាំងក្តី អាម៉ាស់បំផុត បន្ទាប់ពីកូន ប្រុសជាប់ ពាក់ព័ន្ធនឹង កញ្ឆា

ទោះបីជាយ៉ាងណាក៏ដោយ តារាសម្តែងល្បីឈ្មោះ ទូទាំងពិភពលោក Jackie Chan រូបនេះ មិនទាន់និយាយអ្វីឡើយ ទៅកាន់ បណ្តាញផ្សព្វផ្សាយ និងសារព័ត៌មាន នានា។

គួរបញ្ជាក់ផងដែរថា លោក Jackie Chan វ័យ៦០ឆ្នាំរូបនេះ ត្រូវបានតែងតាំង ជា “ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រឆាំងគ្រឿងញៀន” ក្នុងប្រទេសចិន កាលពីឆ្នាំ២០០៩៕

លោក Jaycee វ័យ៣២ឆ្នាំ ត្រូវជាកូនប្រុស របស់លោក Jackie Chan

លោក Jackie Chan

លោក Jaycee Chan (ឆ្វេង) និង លោក Jackie Chan (ស្តាំ)

ប្រភព ៖ lollipop

កែសម្រួដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]