បរទេស៖ កាលពីពេលថ្មីៗនេះ រថយន្តដែល មានតម្លៃថ្លៃ ជាងគេលើ ពិភពលោកត្រូវ បានប្រកាសឲ្យដឹង ជាសាធារណៈ ដែលនោះគឺជា រថយន្តម៉ូដែល Bugatti Veyron Grand Sport Vitesse វាមានតម្លៃ ដល់ទៅ ៣.៤លានដុល្លារ ហើយរូបរាង របស់វាពិតជា ប្លែកស្រស់ស្អាត ខុសពីរថយន្ត ធម្មតាពិតមែន។

ស្របពេលនឹង ការប្រកាសអំពី តម្លៃរថយន្តដ៏ ខ្ពស់សម្បើម បែបនេះតម្លៃ ក្នុងការប៉ូលា រថយន្តប្រភេទ នេះក៏ត្រូវបាន បញ្ជាក់ឲ្យដឹង ផងដែរហើយវា ក៏បានធ្វើឲ្យ មនុស្សជាច្រើន ភ្ញាក់ផ្អើលព្រោះថា វាមានតម្លៃ រហូតដល់ទៅជាង ៥,០០០ដុល្លារ ក្នុងការប៉ូលា សំអាតរថយន្ត នេះមួយលើក។

មូលហេតុដែល ធ្វើឲ្យតម្លៃ ក្នុងការប៉ូលា រថយន្តប្រភេទ នេះមានតម្លៃខ្ពស់ ត្រូវបានអ្នក ជំនាញបញ្ជាក់ ឲ្យដឹងថា ដំណើរការក្នុងការ ប៉ូលាត្រូវចំណាយ ពេល៨ម៉ោង ហើយប្រើប្រព័ន្ធ កុំព្យូទ័រ រួមផ្សំជាមួយ និងឧបករណ៍ មីក្រូទស្សន៍ ដើម្បីពិនិត្យមើល សាច់ថ្នាំ និងស្រទាប់នីមួយៗ របស់រថយន្ត ឲ្យបានជាក់លាក់ មុននឹងធ្វើការ ប៉ូលាវាឲ្យ បានស្អាតល្អ។



លើសពីនេះទៀតនោះ ដំនើរការប៉ូលា ក៏ត្រូវការឧបករណ៍ បច្ចេកវិទ្យាទំនើបៗ ដែលយើងមិនអាច ប្រើដៃផ្ទាល់ទៅ ធ្វើវាបាននោះទេ។ ធ្វើដូច្នេះទើប អាចធ្វើឲ្យស្នាម ដាច់រលាត់នៅលើ រថយន្តនោះ បាត់និងផ្តល់ នូវសាច់ថ្នាំថ្មី ដូចជារថយន្ត ថ្មីស្រឡាងមួយគ្រឿង អញ្ចឹងផងដែរ។

លោក Derek Bennett អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនតាំង រថយន្ត Jack Barclay បាននិយាយថា “នេះជារឿង ដ៏អស្ចារ្យមួយ ដែលយើងមាន រថយន្តដ៏ថ្លៃនិង ស្រស់ស្អាតបំផុត ក្នុងពិភពលោក បូកផ្សំជាមួយនិង បច្ចេកវិទ្យាដ៏ គួរឲ្យភ្ញាក់ផ្អើល ក្នុងការប៉ូលា ក៏ដូចជាកែច្នៃ រថយន្តដែលមាន ស្នាមដាច់រលាត់ ឲ្យដូចទៅនិង រថយន្តថ្មី មួយគ្រឿង អញ្ចឹងផងដែរ”។



គួរបញ្ជាក់ផងដែរថា រថយន្តប្រភេទនេះ ត្រូវបានដាក់លក់ តាមបណ្តាទីក្រុង ល្បីៗជាច្រើន ហើយដូចជា សៀងហៃ, ឡុងដ៏ និងទីក្រុង Mayfair ជាដើម៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]