ចិន៖ មេចុងភៅម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារ តែត្រូវបាន សត្វពស់ងាប់ មួយក្បាល ចឹកគាត់ ដែលសត្វពស់ នោះ គឺត្រូវគាត់ បានកាត់ ក្បាលចេញ ពីដងខ្លួនរបស់វា អស់ ២០នាទីទៅហើយ ដើម្បីទុកធ្វើម្ហូបស៊ុប សាច់ពស់នោះ ។ 

ប្រភពព័ត៌មានបាន ឲ្យដឹងថា មេចុងភៅ ម្នាក់នេះ ឈ្មោះ Peng Fan បានធ្វើម្ហូប ពិសេសមួយមុខ  ដោយធ្វើ ពីសាច់ ពស់វែកមាន ពិស ខ្លាំង មួយប្រភេទ ប៉ុន្តែ អ្វីមិននឹក ស្មានដល់នោះ ខណៈពេល ដែលគាត់ បានកាត់ ក្បាល សត្វពស់ ចេញពីដងខ្លួនវា អស់២០ នាទី និង បម្រុងបោះ ក្បាល ពស់ចោល ក្នុង ធុងសំរាម ស្រាប់តែ គាត់ត្រូវ ក្បាលពស់ពិសនោះ ចឹកគាត់ ហើយពិស បានជ្រាប ពេញខ្លួន គាត់ ភ្លាមៗតែម្តង ។


មេចុងភៅPeng Fan  ត្រូវបាន ស្លាប់ក្រោយពេល សត្វពស់ងាប់ មួយក្បាល ចឹកគាត់

ប្រភពដដែល លើកឡើងថា ប៉ូលីសចិនបានធ្វើការស៊ើបអង្កេតនិង បាននិយាយថា  មេចុងភៅ Peng បានត្រូវស្លាប់ មុន ពេល ត្រូវបាន សង្គ្រោះ និង ចាក់ថ្នាំ ប្រឆាំងជាតិពិស។ លើសពីទៀត បើតាម ភ្ញៀវអាយុ ៤៤ ឆ្នាំ ម្នាក់ និង ប្រពន្ធរបស់គាត់ ដែលបាន ចូលទៅ ពិសា អាហារ ក្នុងភោជនីយដ្ឋាននោះ និយាយថា ពួកគេបាន លឺសំលេងស្រែកចេញ ក្នុងផ្ទះបាយ បន្ទាប់មក ក៏ឃើញមាន គ្រូពេទ្យ ចូលមកសង្គ្រោះ រួចហើយ ពួកគាត់ទើបដឹងថា មេចុងភៅត្រូវបាន ពស់ងាប់ ចឹកស្លាប់។

ក្នុងនោះដែរ ប៉ូលីសចិនបាន និយាយថា នេះជាករណីដ៏កម្របំផុត ដែលចុងភៅធ្វើម្ហូប ពីសត្វពស់ ត្រូវពស់ចឹកស្លាប់ដោយ ខ្លួនឯង ទៅវិញ ។

យ៉ាងណាមិញ បើតាមសំដី លោក Yang Hong Chang ដែលជា អ្នកជំនាញ បានសិក្សា ពីពស់វែក អស់៤០ឆ្នាំ បាននិយាយថា គ្រប់ ប្រភេទសត្វល្មូន ទាំងអស់គឺអាច នៅពេល ចលនានិងជីវិត រហូតជិត មួយម៉ោង ទោះបីជាក្បាល និងដងខ្លួនរបស់វា ត្រូវបានកាត់ដាច់ ចេញពីគ្នា ក៏ដោយ ។

លោក Yang បានបន្តទៀតថា ដូច្នេះ វាប្រាកដណាស់ដែល ក្បាលពស់នៅមានជីវិត និង អាចចឹក មនុស្សបាន ដោយសារតែ វានៅមាន រំញោច និង ចលនា ដែលនៅ តែអាចចឹកបាននៅពេល មនុស្សប៉ះវានោះ។

គួរបញ្ជាក់ ដែរ  លោក Peng Fan មេចុងភៅ ដែលបានស្លាប់នេះ រស់ នៅក្នុងខេត្ត ក្វាងទុង ប្រទេសចិន។ ចំពោះ ប្រជាជន ក្នុងខេត្ត នេះ គឺមានប្រវត្តិ ជាយូរលង់មកហើយ ក្នុងការ ពិសាសាច់ពស់ ដោយសារ ពួកគេ បានចាត់ទុក សាច់ពស់ដូចជា ស៊ុបប៉ូវ និង ជាអាហារ មានតម្លៃ ថ្លៃផងដែរ  ហើយពួកគេ បានជឿថា សាច់ពស់ អាច ព្យាបាល ជំងឺចុកចាប់ បានផងដែរ ។ ប៉ុន្តែសំរាប់ ករណី នេះជា ករណីកម្រ កើត មាន ដែលចុងភៅ ម្នាក់ ត្រូវបាន សត្វពស់ងាប់មួយក្បាល ចឹកស្លាប់ បែបនេះ ៕ 


រូបភាពៈតំណាង ប្រភេទពស់វែកពិស Spitting Cobra ចឹកមេចុងភៅនេះ 

វីដេអូ ៖ ក្បាលពស់វែកនៅតែមានចលនា បន្ទាប់បានកាត់ចេញពីដងខ្លួនវា 

 

តើប្រិយមិត្ត យល់ឃើញដូចម្តេចដែរ ?

ប្រភព Mirror

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]