អាមេរិក៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា តារាបង្ហាញម៉ូតម្នាក់ បានប្តឹងបណ្តាញទូរទស្សន៍មួយ ទាមទារប្រាក់ ១០ លានដុល្លារ បន្ទាប់ពី ការថតកម្មវិធី “ណាត់ជួបគូស្នេហ៍ អាក្រាតកាយ” របស់នាង ត្រូវបានចាក់ផ្សាយដោយ មិនបានបិទបាំងប្រដាប់ភេទ ធ្វើឲ្យនាងរងការរិះគន់ និង សើចចំអក ពីអ្នកប្រើប្រាស់ បណ្តាញសង្គម ជាខ្លាំង។

តារាបង្ហាញម៉ូតរូបនេះ មានឈ្មោះ Jessie Nizewitz អាយុ២៨ ឆ្នាំ បានរងមតិរិះគន់ និង សើចចំអក ពីអ្នកប្រើប្រាស់ បណ្តាញសង្គម ជាខ្លាំង នៅពេល ដែល ទូរទស្សន៍ VH1 បានចាក់ផ្សាយនូវ កម្មវិធីពីជីវិតពិត មានចំនងជើងថា ការណាត់ជួបគ្នា ដោយអាក្រាតកាយ(Dating Naked) របស់នាងរួចមក ដែលជាហេតុធ្វើឲ្យនាង នឹងប្តឹងបណ្តាញទូរទស្សន៍ ទាមទារប្រាក់ សងជំងឺចិត្ត ១០ លានដុល្លារ។

នាងបានអះអាងថា មុនពេលថតកម្មវិធីនេះ អ្នកផលិតកម្មវិធី បានសន្យាថា នឹង កាត់ត ធ្វើឲ្យ ប្រដាប់ភេទ របស់នាង  មើលមិនសូវឃើញ នៅពេលដែល ដាក់បញ្ជាំង តាមកញ្ជក់ទូរទស្សន៍។ ប៉ុន្តែអ្វីដែលនាង ហួសចិត្ត និង សោកស្តាយបំផុតនោះ គឺ នៅពេលដែលចាក់បញ្ជាំង ប្រដាប់ភេទរបស់នាង ត្រូវបានចេញឲ្យឃើញ ច្បាស់ៗ តែម្តង នៅក្នុងឈុត លេងបោកចំបាប់ ជាមួយនឹងតួប្រុស។

Jessie Nizewitz បានឲ្យដឹងទៀតថា នាងមានអារម្មណ៍ថា ត្រូវគេបោកប្រាស់ និង ប្រើប្រាស់ បង្ខូចកេរ្ត៍ឈ្មោះ ហើយអារម្មណ៍បែបនេះ នាងពិតជាពិបាក បរិយាយខ្លាំងណាស់។ ជាពិសេសនៅដែល កម្មវិធីចាក់បញ្ជាំង លើប៉ុស្ត៍ទូរទស្សន៍នេះ នាងបានទទួល សារជាច្រើន ហើយនាង ដឹងថា មនុស្សគ្រប់គ្នា ឃើញប្រដាប់ភេទ នាងអស់ហើយ។


អ្វីដែលធ្វើឲ្យនាងកាន់តែខូចចិត្ត ទៀតនោះ គឺនាងបានក្លាយជា មនុស្ស ដែលត្រូវបានគេសើចចំអក ពេញទាំងបណ្តាញសង្គម និង ធ្វើឲ្យ ក្រុមគ្រួសារ របស់នាង មានការមិនសប្បាយចិត្តជាខ្លាំង។ អ្វីដែលធ្ងន់ធ្ងរទៀតនោះ វាបានធ្វើឲ្យមិត្តប្រុសរបស់នាង មិនព្រមលើកទូរសព្ទ របស់នាងទៀតផង។

យ៉ាងណាមិញ មេធាវីរបស់ Nizewitz បានកសាងសំនុំរឿង ប្តឹងទៅលោក Viacom ដែលជាម្ចាស់ និង ជាអ្នកផលិត ប្រចាំ ក្រុមហ៊ុនទូរទស្សន៍ Firelight Entertainment និង Lighthearted Entertainment ទាមទារប្រាក់សងជំងឺចិត្ត ចំនួន ១០លានដុល្លារ៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Mirror

ដោយ ៖  ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]