ភ្នំពេញ៖ កាលពីម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានលេចចេញនូវវីដេអូ ដែលថតដោយអ្នកដំណើរមួយរូប ដែលបានផ្តិតយក នូវទិដ្ឋភាព តៃកុងឡានកូរ៉េ បានបញ្ជារថយន្ត ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក បានបើករ៉េចង្កូតពេញផ្លូវ រួចជ្រុលទៅបុក និងកិនពីលើស្ត្រី កំពុងជិះកង់ម្នាក់ បណ្តាលឲ្យរបួសធ្ងន់ គួរឲ្យរន្ធត់។

ប្រភពវីដេអូ បានឲ្យដឹងទៀតថា បន្ទាប់ពីបុក និងកិនពីលើស្ត្រី កំពុងជិះកង់ម្នាក់នោះ រួចហើយ តៃកុងឡាន បានព្យាយាមបើករត់គេច បង្កភាព ចលាចលពាសពេញផ្លូវ រហូតទៅដល់ ទីតាំងសណ្ឋាគារមួយ ក្បែរស្ពានជ្រោយចង្វារ ជនល្មើសក៏បានរត់ចូល បំណងចង់គេចខ្លួន។

ដោយសារតែមានកិច្ចអន្តរាគមន៍ ទាំងសមត្ថកិច្ចប្រចាំគោលដៅ និងមហាជន ទើបឈានទៅដល់ ការចាប់ខ្លួនជនល្មើស បានសំរេច ដើម្បីយកទៅ ផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ផងដែរថា មិនទាន់មានប្រភពច្បាស់លាស់ បញ្ជាក់ពីស្ថានភាពជនរងគ្រោះ នៅឡើយទេ ខណៈហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ១២ នឹង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ កន្លងទៅនេះ៕


ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]