រាជធានីភ្នំពេញ ៖  បុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក បានបើករថយន្ត តាកូម៉ាមួយគ្រឿង យ៉ាងលឿន មកដល់ផ្លូវកោង អ្នកបើកយកចង្កូត មិនទាន់ ក៏បានបើកទៅបុក ស្លាកប៉ាណូ មួយដើម បាក់រាបដល់ដី ហើយរថយន្ត ជ្រុលឡើងទៅលើ ខឿនសួនច្បារ ជ្រោយចង្វា បណ្តាលឱ្យ អ្នកបើករថយន្ត បែកក្បាល ហូរឈាម រួចឡើងរថយន្ត មិត្តភក្តិមួយគ្រឿងទៀត រត់គេចខ្លួន ដោយបន្សល់ទុក រថយន្តនៅនឹង កន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៣ សីហា២០១៤ នៅចំណុចសួនច្បារ ជ្រោយចង្វា ទល់មុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត តាកូម៉ា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-3530 បើកដោយបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក បានធ្វើដំណើរ យ៉ាងលឿនតាម ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង អ្នកបើករថយន្ត យកចង្កូតមិនទាន់ ក៏បានបើកទៅបុក ស្លាកប៉ាណូ មួយដើម បាក់រាបដល់ដី ហើយរថយន្ត បានជ្រុលឡើងទៅលើ សួនច្បារជ្រោយចង្វា បណ្តាលឱ្យអ្នកបើករថយន្ត  បែកក្បាលហូរឈាម ហើយបានចុះ ពីលើរថយន្ត ខ្លួនឯង រួចឡើងជិះ រថយន្តមិត្តភក្តិ មួួយគ្រឿងទៀត គេចខ្លួនបាត់ នៅសល់តែ រថយន្តតាកូម៉ាមួយគ្រឿង នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្ក ខាងលើ យកទៅកាន់ ការិយាល័យចរាចរ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ រងចាំម្ចាស់ មកដោះស្រាយគ្នា តាមនិតិវិធីច្បាប់។

រថយន្តតាកូម៉ាបើកបុកស្លាកប៉ាណូបាក់រាបដល់ដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]