ខេត្តសៀមរាប ៖ បុរសវ័យកណ្តាលម្នាក់ បានត្រូវកូនប្រុសបង្កើត ជាមនុស្សគថ្លង់ វាយទាត់ធាក់ និងច្របាច់ក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងផ្ទះ ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង០៩ព្រឹកថ្ងៃទី២២ សីហា ២០១៤ នៅក្នុងភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងជំហានដំបូងមកថា ជនរងគ្រោះឈ្មោះ អ៊ូច អម អាយុ៤៩ឆ្នាំ ជាកសិកររស់នៅ ក្នុងភូមិ-ឃុំកើតហេតុ ខាងលើ មានកូន០៤នាក់ (ស្រី០២នាក់) ។

ចំណែកជនដៃដល់ជាកូនប្រុសឈ្មោះ ធិប រុន អាយុ២១ឆ្នាំ ។ សមត្ថកិច្ចមិនទាន់ដឹង ពីមូលហេតុពិតបា្រកដ នៅឡើយទេ ប៉ុន្តែបើតាម ក្រុមគ្រួសារ បានបា្រប់ឲ្យដឹងថា នៅយប់មិញ (ថ្ងៃទី២១សីហា) ឪពុកដែលជាជនរងគ្រោះ បានវាយទូន្មានប្រៀនប្រដៅ ជនដៃដល់ លុះព្រឹក ឡើង នៅវេលាកើតហេតុ ខណៈឪពុកកំពុងដេកលើអង្រឹង ស្រាប់តែជនដៃដល់ស្ទុះទៅ ច្របាច់ករួចទាត់ធាក់ បន្ថែមទៀត បណ្តាលឲ្យ ស្លាប់ភ្លាម នៅក្នុងផ្ទះរបស់ខ្លួនតែម្តង ។

បច្ចុប្បន្ន ជនដៃដល់ បានត្រូវសមត្ថកិច្ច មូលដ្ឋាន បញ្ជូនមកឃុំនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តរង់ចំាចាត់ការ តាមច្បាប់ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]