ចិន៖ តារាសម្តែង ដ៏ល្បីល្បាញម្នាក់ របស់អង់គ្លេស លោក Rowan Atkinson ដែលគេគ្រប់គ្នា តែងតែហៅគាត់ថា Mr. Bean នោះ កាលពីពេលថ្មីៗនេះ បានរាំបែបក្បាច់គុនចិន ត្រាប់តាមចាស់ៗ នៅក្នុងមជ្ឈមណ្ឌល ពិព័រណ៍ ទីក្រុងសៀងហៃ ដែលមើលទៅ ប្លែកភ្នែក និងគួរឲ្យ អស់សំណើច យ៉ាងខ្លាំង។

តាមប្រភពព័ត៌មាន របស់ Apple Daily បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ Mr. Bean បានធ្វើដំណើរ ទស្សនកិច្ច លើកដំបូង ទៅកាន់ប្រទេសចិន ហើយបានរាំលេង តាមចាស់ៗ ដែលកំពុង តែរាំបែបក្បាច់គុនចិន នៅឯមជ្ឈមណ្ឌល តាំងពិព័រណ៍ ទីក្រុងសៀងហៃ ដែលធ្វើឲ្យ អ្នកបានទស្សនាហើយ ពិតជា ទប់សំណើច មិនបានមែន ព្រោះតែកាយវិការ កំប្លែងរបស់គាត់។

គួរបញ្ជាក់ផងដែរថា Mr. Bean បានធ្វើដំណើរ ទៅកាន់ទីក្រុងសៀងហៃ តាមរយៈ ការអញ្ជើញ ឲ្យចូលរួម នៅក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា “Talk Show of the 80s Tonight” ដែលតម្រូវឲ្យគាត់ រាំជាមួយនឹង មនុស្សវ័យកណ្តាល និងមនុស្សចាស់ នៅក្នុងកម្មវិធីនោះផងដែរ។

យ៉ាងណាមិញ ម្ចាស់កម្មវិធី លោក Wang Jijian បានឲ្យដឹងថា ដោយសារតែ ការរាំជាក្រុម មានការពេញនិយម ទើបគាត់សម្រេចចិត្ត អញ្ជើញគាត់ មករាំជាមួយ ក្រុមចាស់ៗទាំងនោះ។ លោក Wang បាននិយាយទៀតថា “អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ គឺគាត់ (Mr. Bean) ពិតជាធ្វើ បានល្អណាស់”៕

ចង់ដឹងថា Mr. Bean រាំតាមបែបក្បាច់គុនចិន គួរឲ្យអស់សំណើច យ៉ាងណានោះ ទស្សនាវីដេអូ ទាំងអស់គ្នា៖








ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]