ថៃ៖ ប្តីនិងប្រពន្ធ មួយគូនៅខេត្តUbon Ratchathani បានសំរេច ចិត្ត ចុះចេញពីផ្ទះរបស់គេដោយ ទុកឲ្យកូនដែលមានអាយុ ទើបតែ៣ ឆ្នាំឲ្យ រស់ នៅតែឯង។ រឿងរ៉ាវនេះកើតឡើងតាំងពី៩ឆ្នាំមុនមកម្ល៉េះ ហើយមូលហេតុដែលនាំឲ្យពួកគេ ទុកកូនតូច ដែល មិនទាន់ដឹងក្តី ចោលបែបនេះ ដោយសារ តែពួកគេជឿថា ក្មេងស្រី នោះគឺជាខ្មោចចាប់ជាតិ។

ក្មេងស្រីតូចដែល ត្រូវបានបោះបង់ចោលតាំង ពីអាយុ៣ឆ្នាំ រូបនោះ មានឈ្មោះថា Nong Kiew។ នាង រស់នៅម្នាក់ឯងជាច្រើនឆ្នាំមកហើយ ក្រោម ការ ជួយជាអាហារ បន្តិចបន្តួចពីញាតិជិតខាង ហើយនាង ដើរស៊ីឈ្នួលគេនៅក្នុងភូមិ ដោយមួយថ្ងៃអាចរកបានពី ៥ ទៅ១០បាត (១៥០០រៀល) សំរាប់ទិញ អាហារបន្ថែម យកមកចិញ្ចឹមជីវិត និងសំរាប់យកទៅរៀន។

បើតាមការឲ្យដឹងពីអ្នកជិតខាង គឺ ពួកគេធ្លាប់ហៅ កុមារី Kiew ដែលសព្វថ្ងៃមានអាយុ១២ ឆ្នាំ ឲ្យទៅរស់នៅជាមួយដែរ ក៏ប៉ុន្តែនាងតែងតែ បដិសេធ ជានិច្ច ដោយនាងបានប្រាប់ថា មិនចង់ឲ្យអ្នក ដទៃត្រូវ រងនូវបន្ទុកចិញ្ចឹមរូបនាងនោះទេ។

 
កុមារី Kiew ដែលត្រូវឪពុកម្តាយបោះបង់ចោលឲ្យរស់នៅតែឯង

អ្នកភូមិទាំងនោះបាន និយាយពីដំណើរ ដើមទង ដែលនាំឲ្យមានការបោះបង់ កុមារី Kiew ថា ដោយសារ តែកាលពីនាងនៅតូច មានអ្នក ភូមិមួយចំនួនបានស្លាប់ ក្រោយមកមានគ្រូខាងមន្តអាគមម្នាក់ បានទាយរកមូលហេតុ នៃការស្លាប់របស់ពួកគេ។ ក្រោយការទាយ គ្រូមន្តអាគម ខាងលើបាន រកឃើញថា មានវិញ្ញាណខ្មោច អាប នៅក្នុងគ្រួសាររបស់ Kiew ដូច្នេះហើយ ទើប ឪពុកម្តាយ របស់ នាងចុះ ចោលនាងដូច្នេះ។

លោក Banlue Sangchompoo ជាមេភូមិ បានប្រាប់ថា តាំងពីបោះបង់កូនស្រីចោលមក ឪពុកម្តាយនាងធ្លាប់មក អើតនាងបានម្តងដែរ ដោយបានបញ្ជូននាង ឲ្យទៅរៀន ហើយចាប់ពី ពេលនោះមក គាត់មិនធ្លាប់ឃើញទៀតទេ។

បច្ចុប្បន្ននេះ ជីវិតនៃការរស់នៅ របស់កុមារី Kiew កំពុងតែត្រូវបានចាប់ អារម្មណ៍ខ្លាំង ពីប្រភព ផ្សព្វផ្សាយ។ លោកនាយកសាលា របស់ នាង បាន ប្រាប់ថា រូបគាត់ព្យាយាម រកជំនួយជាលុយ ដើម្បីជួយផ្គត់ផ្គង់ការ រស់នៅ និងការរៀនសូត្ររបស់ Kiew ក៏ប៉ុន្តែមកទល់នឹង ពេលនេះ មិនទាន់មាន នរណាទាក់ទងចង់ ជួយនាងនៅឡើយទេ។

កុមារី Kiew ឯណេះវិញ បាននិយាយថា នាងបានសន្សំលុយ មួយភាគដែលរកបានប្រចាំថ្ងៃ សំរាប់ ទុកជាទុន ក្នុងការរៀនសូត្រ នាពេល អនាគតរបស់នាង ដែលក្នុងថ្ងៃមុខ Kiew មានបំណងប្រាថ្នា ចង់ក្លាយ ជាគ្រូពេទ្យម្នាក់៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]