រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ ដែលកំពុងសិក្សា ពីមុខម្ហូប នៅក្នុងប្រទេសកូរ៉េ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ។

ឧបទ្ទវហេតុនេះ បានកើតឡើង នៅម៉ោង១ និង៥៥នាទី រសៀល ថ្ងៃទី២២ សីហា ២០១៤ ស្ថិតនៅមុខផ្សារទឹកថ្លា តាមបណ្តោយ មហាវិថី សហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានស្រង់សម្តីសាក្សី បញ្ជាក់ឲ្យដឹង ជំហានដំបូងមកថា មុនពេលកើតហេតុ គេឃើញនិស្សិតរូបនោះ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស ពាក់ស្លាកលេខ ភ្នំពេញ 1ES 6046 ក្នុងទិសដៅ ពីលិចទៅកើត ស្របទិសគ្នា ជាមួយរថយន្ត ដឹកទឹកកក។ ស្រាប់តែមកដល់ ចំណុចកើតហេតុ ទំនងជាប៉ះដៃចង្កូត ជាមួយម៉ូតូមួយគ្រឿង ផ្សេងទៀត បណ្តាលឲ្យ ម៉ូតូដួល ហើយខ្ទាតនិស្សិត ចូលក្រោមកង់រថយន្ត កិនបែកក្បាល និងមួកការពារសុវត្ថិភាព ស្លាប់ភ្លាមៗ តែម្តង ។

និស្សិតដែលស្លាប់ ឈ្មោះ ស្រី និច ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅក្នុង ខណ្ឌពោធិសែនជ័យ និង មានស្រុកកំណើត នៅខេត្តតាកែវ ។

ក្រោយកើតហេតុ រថយន្តដឹកទឹកកក បានបើករត់ បានប្រមាណ២០០ម៉ែត្រ ក៍ត្រូវសមត្ថកិច្ច ឃាត់ចាប់បាន ទំាងរថយន្ត និងអ្នកបើកបរ ។

នៅពេលនេះ សាកសព មិនទាន់ត្រូវបានសមត្ថកិច្ច យកចេញនៅឡើយទេ និងបានបង្ក ឲ្យមានការកកស្ទះ ចរាចរណ៍ផងដែរ ខណៈអ្នកដំណើរ នំាគ្នាចោមរោមមើល ៕

នារីរងគ្រោះ

មនុស្សឆោឡោនៅកន្លែងកើតហេតុ

នារីរងគ្រោះ

សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុនៅកន្លែងកើតហេតុ

អ្នកបើកបរដែលសមត្ថកិច្ចឃាត់ខ្លួនបាន

នារីរងគ្រោះ

រថយន្តបង្កហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]