ខេត្តប៉ៃលិន ៖ កូនប្រុសពៅ របស់សមាជិក ក្រុមប្រឹក្សាសង្កាត់ ប៉ៃលិនម្នាក់ បានបាត់ខ្លួន អស់រយៈពេល ជាង១០ថ្ងៃមកហើយ ខណៈឪពុកម្តាយ កំពុងខិតខំប្រឹងប្រែងរក គ្រប់ទីកន្លែង យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ នៅមិនទាន់ មានពន្លឺនៅឡើយ ។

ហេតុការណ៍បាត់ខ្លួននេះ កើតឡើង កាលពីរសៀល ថ្ងៃទី១១ សីហា ២០១៤ ហើយរហូតមកដល់ រសៀលថ្ងៃទី២២ សីហា ២០១៤ នេះ នៅមិនទាន់ មានពន្លឺណាមួយ នៅឡើយទេ ខណៈដែលរូបគេ ទៅលេងបងប្រុសម្នាក់ បួសជាព្រះសង្ឃ គង់នៅក្នុងវត្ត ពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន លុះដេកលេង នៅទីនោះ បានត្រឹមតែ១យប់ ពេលដែលបងប្រុស ប្រាប់ឱ្យត្រឡប់ ទៅផ្ទះវិញ បែរជារូបគេ មិនចូលផ្ទះ មិនដឹងជា ដើរទៅណា បាត់ស្រមោលតែម្តង ។

ករណីនេះ ត្រូវឪពុកម្តាយ របស់គេសង្ស័យថា អាចដើរទៅ តាមមិត្តភក្តិម្នាក់ ចូលក្នុងទឹកដីថៃ ។ ប្រភពបានឱ្យដឹងថា ក្មេងប្រុស ដែលបាត់ខ្លួននោះ ឈ្មោះសាត សីហនាថ ហៅអាបាយក្តាំង អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ នៃសាលាបឋមសិក្សា សួនអំពៅ (ជាកូនពៅ ក្នុងចំណោម បងប្អូន៥នាក់) រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

រូបថតក្មេងប្រុសដែលបាត់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]