ចិន៖ មានក្រុមគ្រួសារមួយ នៅប្រទេសចិន បាននឹកឃើញ នូវគំនិតដ៏ចម្លែកមួយ ដោយដាក់កូនតូច របស់ពួកគេ ទៅក្នុងចាន ហើយយកសាឡាដ មកដាក់ពីលើ ដែលមើលទៅ ដូចជាកំពុងយក ទារកនោះ ធ្វើឡុកឡាក់អញ្ចឹង ដើម្បីភាពរីករាយ មុនពេល ទទួលទានអាហារ។

រូបភាពមួយសន្លឹក ដែលបង្ហាញពី ទារកម្នាក់ ត្រូវបានគេ ដាក់ទៅក្នុងចាន ហើយគ្របសាឡាដពីលើ ដាក់នៅកណ្តាល តុអាហារ ត្រូវបានបង្ហោះចូល ទៅក្នុងប្រព័ន្ធអ៊ីនធើណេត ដែលធ្វើឲ្យ មនុស្សជាច្រើន យល់ច្រលំថា គេពិតជាយក ទារកនោះ មកធ្វើឡុកឡាក់ ពិតមែន។ ក្នុងនោះដែរ មើលទៅទារកនោះ ដូចជាមិនពេញចិត្ត ដែលត្រូវបានគេ យកទៅធ្វើ ជាឡុកឡាក់ ដាក់នៅកណ្តាល តុអាហារ ដើម្បីជា ការសប្បាយ បែបនេះទេ។

យ៉ាងណាមិញ លោកស្រី Qu Yuan ម្តាយរបស់ទារកនោះ បាននិយាយថា ពួកគេធ្វើបែបនេះ គឺគ្រាន់តែដើម្បី ភាពរីករាយ តែប៉ុណ្ណោះ ហើយពួកគេ បានសើចរហូត ដល់ចុកពោះថែម ទៀតផង។ លោកស្រី Qu ក៏បានបន្ថែមទៀតថា “គេ(ទារក) បានព្យាយាម ងើបចេញពីក្នុងចាននោះ ប៉ុន្តែដោយសារតែ គេនៅតូចពេក ទើបត្រូវធ្លាក់ចុះទៅវិញ ហើយពួកយើង បានសើចខ្លាំងណាស់ មុននឹងយកគេចេញ”។

យកកូនខ្លួនឯង ចាត់ទុកជារបស់លេង និងការកំសាន្ដ សម្រាប់ប្រិយមិត្ដវិញ យល់ស្របដែរឬទេ?


ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]