ទំនាក់ទំនងស្នេហា រវាងស្រីនិង ប្រុស គឺតែងតែកើតមាននៅ ពេលមនុស្ស ពេញវ័យពេញរូបរាង ដែលវាជាកត្តាធម្មជាតិ ធ្វើឲ្យមនុស្ស ម្នាក់មានចិត្ត លង់ ស្រលាញ់ មនុស្សម្នាក់ទៀត។ 

សម្រាប់ កត្តា បណ្តាលឲ្យ បុរសម្នាក់ មានចិត្តស្រលាញ់ និង ព្រមសារ ភាពស្រលាញ់ នារីម្នាក់ ចង់ឲ្យធ្វើ ជាមិត្តស្រីនោះ គឺមានមូលហេតុ ជាច្រើន ផងដែរ ។ យ៉ាងណាមិញ ថ្ងៃនេះ អ្នកអាចមក យល់ដឹងពី មូលហេតុ ចំនួន ១០ យ៉ាង បញ្ជាក់ថា នារីៗមានមាឌតូចច្រលឹង នឹងក្លាយជា មិត្តស្រី ដ៏ល្អបំផុតសម្រាប់អ្នក ៖

១. គួរឲ្យស្រលាញ់និង ស៊ិចស៊ី៖ សំរាប់នារីៗមានមាឌតូចច្រលឹង គឺពិតជាមានភាពទាក់ទាញ ដោយសារ នារីប្រភេទនេះ មានរាងទាបៗ ល្អិត មើលទៅ គួរឲ្យស្រលាញ់ និង ស្រស់ស្អាត ជាពិសេសនៅពេលដែល ពួកគេ ខឹងម្តងៗនោះ ហើយ ពេលដែលពួកគេ បញ្ចេញ អារម្មណ៍ខឹង មួរម៉ៅ មកនោះ រាង តូចល្អិតៗ របស់ នាង កាន់តែ ធ្វើគួរឲ្យ ស្រលាញ់ ថែម មួយកម្រិតទៀត តែម្តង ។

២. មើលទៅនៅតែក្មេង និងស្រស់ស្អាត៖ មនុស្សស្រីដែល មានមាឌតូចច្រលឹង គឺមើលទៅ ហាក់នៅ តែក្មេងរហូត ទោះបីជា នាង មានអាយុ រៀង ច្រើនក៏ដោយ ដោយសារ តែ កម្ពស់ទាប និង រាងតូចច្រលឹង របស់នាងអាច ជួយ ធ្វើឲ្យនាង នៅតែមើលទៅ មានវ័យក្មេង និងស្រស់ស្អាត ផងដែរ ។

៣. ស្មោះត្រង់និងអាចរស់នៅជាមួយ អ្នករៀងរហូត៖ មាន ការបញ្ជាក់ថា នារីមានមាឌតូចច្រលឹង គឺជាភាគច្រើនជា នារី ដែលស្មោះត្រង់ នឹង ស្នេហា និង រស់នៅជាមួយគ្នា ក្នុងរយៈពេលយូរ និង មិនបែក ចិត្តពីអ្នក នោះឡើយ ។

៤. មើលទៅសមគ្នា នឹងអ្នក៖ នារីមានមានមាឌតូចច្រលឹង នឹងអាចជួយ ស្នេហា របស់អ្នក កាន់តែមាន ទំនាក់ទំនងល្អ ពីព្រោះ មិត្តស្រី អ្នកនឹង អ្នក មើលទៅ សមគ្នា ជាជាងមិត្តស្រី ដែលមានកម្ពស់ខ្ពស់ ឬ កម្ពស់ស្មើនឹងអ្នក នោះ ។

៥. មិនធ្វើឲ្យអ្នក ចំណាយលុយច្រើននោះទេ៖ តាមការ ស្រាវ ជ្រាវ បែបវិទ្យាសាស្រ្តថា មនុស្សមាន មាឌតូចច្រលឹង អាចរស់នៅ ដោយការ ពិសា អាហារតិចតួច ដូច្នេះនារីជាមិត្តស្រីរបស់អ្នក ដែលមាន មាឌតូចច្រលឹង ពិសា ឆាប់ឆ្អែត ដែលធ្វើឲ្យអ្នក មិនចាំ បាច់ចំណាយ លុយច្រើន នោះទេ ។

៦. អ្នកនឹងមានអារម្មណ៍ ល្អនៅពេលថើប នារីមានមានមាឌតូចច្រលឹង ៖ ការថើប មិត្តស្រី ដែលមានមានមាឌតូចច្រលឹង អ្នកនឹងមានអារម្មណ៍ ល្អនិងស្រស់ បំព្រង ជាពិសេស នោះ នៅដែល នាងខំប្រឹងឈរឲ្យខ្ពស់ ដើម្បីថើបអ្នកវិញនោះ ។

៧. បណ្តាលឲ្យអ្នក មានអារម្មណ៍ល្អ ៖ មិត្តស្រីដែលមាន មានមាឌតូចច្រលឹង នឹងធ្វើឲ្យអ្នកមានស្មារតី និង ថាមពល នៅពេលអ្នក នៅជិត នាង ពីព្រោះអ្នកនឹង មានអារម្មណ៍ ថាអ្នកអាចការពារ ឃុំគ្រង និង ថែរក្សា មិត្តស្រីរបស់អ្នកបាន ដែលមាន រាងតូចល្អិតៗគ្រប់ ពេលវេលា បាន ។

៨. នារីមានមាឌតូចច្រលឹង ងាយស្រួល ពរ និងលើកបី៖ នារីមានមាឌតូចច្រលឹង អាចនឹងមាន ទម្ងន់ស្រាល និង នាំឲ្យអ្នកអាច ងាយស្រួល ពរបី និងលើកនាងឡើង ហើយ វាអាចនឹងធ្វើឲ្យ ស្នេហារបស់អ្នក កាន់តែរ៉ូមែនទិច ផងដែរ នៅពេល ដែលអ្នកអាចបី និងលើក មិត្តស្រីបាន។៩. អ្នកនឹងមានអារម្មណ៍ ពិសេសនៅពេល អោបនាង ៖ មនុស្សប្រុស ភាគច្រើន គឺចូលចិត្ត អោប នារីដែល មានកម្ពស់ទាប និង មានមាឌតូច ច្រលឹង។ មានមនុស្ស ប្រុសជា ច្រើនបាន ចែករំលែកបទ ពិសោធន៍ ថាគឺ មានអារម្មណ៍ ពិសេសបំផុត នៅ ពេលដែលបានអោប មិត្តស្រីមាន មានមាឌតូចច្រលឹង ជាពិសេស នៅពេល ដែល ចង្ការ របស់ពួកគេ បានទៅប៉ះ ត្រង់ ក្បាលរបស់ មិត្តស្រីមានកម្ពស់ទាបតូច ល្អិត នោះ ។

១០. នារីមានមាឌ តូចច្រលឹង នឹងធ្វើឲ្យមាន អារម្មណ៍សុវត្ថិភាព៖ មានមិត្តស្រី មានកម្ពស់ទាបរាង តូចច្រលឹង នឹងធ្វើឲ្យអ្នក មានសុវត្ថិភាព ក្នុងទំនាក់ទំនង ស្នេហា និង មិនមានភាព ភ័យខ្លាច ការបែកបាក់ស្នេហា របស់អ្នក ជាជាងមាន មិត្តស្រីមាន កម្ពស់ខ្ពស់ ជាងខ្លួនអ្នកនោះទេ ។  

រូបតំណាង

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]