អាមេរិក៖ ខណៈពេលដែល ប្រិយមិត្តរបស់ ទូរស័ព្ទ iPhone ជាច្រើន នៅជុំវិញពិភពលោក កំពុងតែទន្ទឹងរង់ចាំមើល នៃការបង្ហាញខ្លួន របស់ iPhone 6 ដែលត្រូវបានគេរំពឹងថានឹង ចេញនៅក្នុងខែកញ្ញានោះ ក៏មានព័ត៌មានជាហូរហែរ អំពីការបែកធ្លាយ នូវរូបរាង ក៏ដូចជា លក្ខណៈផ្សេងៗ អំពី ទូរស័ព្ទសេរ៊ីចុងក្រោយមួយនេះ របស់ក្រុមហ៊ុនអ៊េបផល (Apple)។

ជាមួយគ្នានោះដែរ ថ្មីៗនេះ អ្នកនិយមប្រើផលិតផលរបស់អ៊េបផល សញ្ជាតិអូស្ត្រាលីម្នាក់ ឈ្មោះ Sonny Dickson គាត់ទើបតែបាន បង្ហាញនូវរូបភាព ដែលអាចជាប់ពាក់ព័ន្ធអំពី ឌុយដោតប្រភេទថ្មី របស់ iPhone 6 នេះតែម្តង។

ចំណែក វេបសាយដ៏ល្បីមួយ ឈ្មោះ MacRumors ដែលតែងចុះផ្សាយ អំពីដំណឹងរបស់ iPhone ក៏បានរាយការណ៍ឲ្យដឹងដែរថា ឌុយដោត ប្រភេទថ្មីនេះ ប្រើប្រាស់បច្ចេកវិទ្យា USB ជំនាន់ 3.0 ដែលអាចឲ្យអ្នកប្រើប្រាស់ បញ្ជូនទិន្នន័យសម្លេង ឬ ចម្រៀង កំរិតខ្ពស់ HD បាន ដែលនេះមានន័យថា កាសស្តាប់ របស់ អ៊េបផលអាចនឹង ភ្ជាប់ដោយការប្រើប្រាស់ ឌុយប្រភេទ USB វិញម្តង ជំនួសឲ្យ ប្រភេទឌុយដោត កំពុងប្រើនាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណា នេះគ្រាន់តែជា ដំណឹងមិនទាន់ ផ្លូវការ បានពីប្រភពនានា នៅលើអ៊ិនធើណេត ប៉ុណ្ណោះ៕

ប្រិយមិត្ត យល់ថា នេះអាចជាការពិតដែរទេ ដែលអ៊េបផល ជ្រើសរើសយក បច្ចេកវិទ្យា USB វិញ?

ប្រភព៖ tomonews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]