ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេស កម្ពុជា បាននាំគ្នាចែកចាយ នូវវីដេអូកំសាន្ដ ដ៏គួរឲ្យចាប់អារម្មណ៍ មួយខ្សែ។

នៅក្នុងវីដេអូនេះ បានបង្ហាញឲ្យឃើញពី បេក្ខនារីម្នាក់ ដែលឡើងប្រលងចម្រៀង នៅក្នុងកម្មវិធី The Voice មួយ នៅឯបរទេស ដោយនាងបានច្រៀង ចម្រៀងមួយបទ ដែលបញ្ចេញសម្លេងដំបូងមក លឺសូរដូចជា ជេរ (អាចុយម៉ាយ បើស្ដាប់ក្នុងន័យជាភាសាខ្មែរ) គ្រូបង្វឹក (Coach) ខណៈពេលគ្រូបង្វឹក ទាំងនោះ រួមទាំងទស្សនិកជន នាំគ្នាសើច និងហ៊ូរ ហើយថែមទាំង ចុចប៊ូតុង ជ្រើសយកនាង ទៀតផង ដែលទំនងជាច្រៀង ពិតជាពិរោះ សម្រាប់ស្រុកគេហើយ មើលទៅ។ ជាមួយគ្នានេះដែរ បន្ទាប់ពីបាន ទស្សនា វីដេអូនេះរួច ក៏មានអ្នកនិយមប្រើប្រាស់ ហ្វេសប៊ុកខ្មែរ ជាច្រើន មានការភ្ញាក់ផ្អើល និងផ្ទុះសំណើច យ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះ ទស្សនាហើយ ទស្សនាទៀត ស្តាប់ហើយ ស្តាប់ទៀត ផងដែរ។ 

យ៉ាងណាមិញ ការពិតត្រូវបានបកស្រាយ បន្ទាប់ពីមានមនុស្សមួយចំនួន បានស្គាល់នូវបទដើម ដែលបេក្ខនារីរូបនោះ យកមកបកស្រាយ ដែលវាមានចំណងជើង ថា “What Difference A Day Makes” ដែលច្រៀងដោយ អ្នកចម្រៀងជើងចាស់ Dinah Washington។

ចង់ដឹងថា តើបេក្ខនារីនោះ ច្រៀងជេរ Coach ឬក៏យ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា៖

បទ What Difference A Day Makes ដោយ Dinah Washington

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះការច្រៀង របស់បេក្ខនារីរូបនោះ?

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]