ថៃ៖ ជើងហោះហើរ របស់ក្រុមហ៊ុន អាកាសចរណ៍ “Lion” ប្រទេសថៃ ត្រូវបាន ត្រលប់ទៅកាន់ អាកាសយាន្តដ្ឋាន Hat Yai ភាគខាងត្បូង ប្រទេសថៃ ជាប់នឹងព្រំដែន ម៉ាឡេស៊ីវិញ ដោយសារតែ អ្នកបើកយន្តហោះ បានសន្លប់ បាត់ស្មារតី បន្ទាប់ពីចេញដំណើរ បាន២០នាទី។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ដោយសារតែ អ្នកបើកយន្តហោះ ជនជាតិហូឡង់ លោក Peter Esberte បានសន្លប់ បាត់ស្មារតី បន្ទាប់ពីជើងហោះហើរ L8537 បានចេញដំណើរ។ បន្ទាប់មក យន្តហោះមួយគ្រឿងនោះ ក៏បានធ្វើការ ត្រលប់ទៅកាន់ អាកាសយាន្តដ្ឋានវិញ ដើម្បីធ្វើការចុះចត។

ជាមួយគ្នានេះដែរ លោក Peter ក៏ត្រូវបានគេបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យ ភ្លាមៗផងដែរ ប៉ុន្តែគាត់ បានស្លាប់បាត់បង់ ជីវិតទៅហើយ។ ក្នុងនោះដែរ ប្រធានប្រតិបត្តិការ ហោះហើររបស់ ក្រុមហ៊ុន អាកាសចរណ៍ “Lion” បានឲ្យដឹងថា លោក Peter Esberte មានលិខិតបញ្ជាក់ ថាមានសុខភាពល្អ ហើយគាត់ បានធ្វើការ ឲ្យក្រុមហ៊ុន អាកាសចរណ៍ “Lion” ចាប់តាំងពីបើក ដំណើរការដំបូង កាលពីឆ្នាំមុនមកម្ល៉េះ និងមិនដែលមាន គ្រោះថ្នាក់អ្វីនោះទេ។

យ៉ាងណាមិញ មូលហេតុនៃ ការស្លាប់របស់ អាកាសយានិក លោក Peter Esberte នៅមិនទាន់បាន គេធ្វើការបញ្ជាក់ នៅឡើយទេ គឺគ្រាន់តែដឹងថា គាត់មានបញ្ហាបេះដូង នៅពេលហោះហើរនោះ៕

ប្រភព៖ Coconuts Bangkok

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]