ថៃ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មន្ទីរពេទ្យមួយកន្លែង មានឈ្មោះថា Somdej Phra Buddha Loetla Hospital ស្ថិតក្នុងប្រទេសថៃ បានធ្វើការប្តឹង ទៅលើអ្នកជំងឺស្រីម្នាក់ ដែលជាប់សង្ស័យថា បានរួមរ័ក្ស និងថតវីដេអូឃ្លីប នៅក្នុងបន្ទប់ទឹក របស់មន្ទីរពេទ្យ។

នាយកមន្ទីរពេទ្យ លោក Sutthipong Sirimai បានទៅជួបផ្ទាល់ ជាមួយប៉ូលីសទីក្រុង Samut Songkhram របស់ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅនេះ ទាក់ទងនឹង វីដេអូឃ្លីបមួយខ្សែ ដែលបានថត នៅក្នុងបន្ទប់ទឹក នៃអាគារ Internal Medicine Building របស់មន្ទីរពេទ្យ Somdej Phra Buddha Loetla Hospital ខណៈវីដេអូឃ្លីប មួយខ្សែនោះ ឥឡូវនេះ កំពុងតែចរាចរ ពាសពេញ បណ្តាញអ៊ីនធឺណែត។

លោក Sirimai បានជឿជាក់ថា ស្រ្តីដែលស្ថិត នៅក្នុងវីដេអូឃ្លីបនោះ គឺជាអ្នកជំងឺ ដែលមានវ័យ២២ឆ្នាំម្នាក់ ដែលបានស្នាក់នៅ ក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ រលាកប្លោកនោម។ លោក Sirimai បានបន្ថែមថា «រឿងនេះនឹងបំផ្លាញ ដល់កេរ្តិ៍ឈ្មោះ របស់មន្ទីរពេទ្យ ជាក់ជាមិនខាន»។

ទោះបីជាយ៉ាងណា ស្រ្តីដែលជាអ្នកជំងឺរូបនោះ បានចាកចេញពីមន្ទីរពេទ្យ បាត់ទៅហើយ កាលពីថ្ងៃអាទិត្យ ទី១៧ ខែសីហា កន្លងទៅនេះ។

យ៉ាងណាមិញ ស្រ្តីជាអ្នកជំងឺ នៅក្នុងវីដេអូឃ្លីបនោះ ក៏ត្រូវបានគេស្គាល់ បន្ទាប់ពីនាង បានអញ្ជើញគេ (Invite នៅលើហ្វេសប៊ុក) ឲ្យទស្សនាវីដេអូឃ្លីប ដោយគិតប្រាក់ ពីទស្សនិកជន ខណៈគណនេយ្យ ហ្វេសប៊ុក របស់នាង មានឈ្មោះថា "Nong Bo"។

«ប្រសិនបើអ្នក ចង់ទស្សនាវីដេអូសិចរបស់ខ្ញុំ សូមផ្ញើរសារមកខ្ញុំ។ ស្រ្តីនៅក្នុងវីដេអូ គឺជាខ្ញុំពិតមែន។ ប្រសិនបើអ្នកចង់មើលរូបថត និងវីដេអូឃ្លីប សូមផ្ញើរសារមកខ្ញុំ អ្នកនឹងក្លាយទៅជា សមាជិកវីអាយភី។ វាគឺជាសកម្មភាពិត មិនមែនជាការសម្តែងឡើយ» នេះបើតាមសារ ដែលនាង Nong Bo បានសរសេរ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។

គួរបញ្ជាក់ផងដែរថា ទង្វើរបស់ នាង Nong Bo អាចនឹងត្រូវជាប់គុគ ចាប់ពី៥ឆ្នាំឡើងទៅ ហើយពិន័យជាប្រាក់ ចំនួន ១០០,០០០បាត ឬប្រមាណជា ៣០០០ដុល្លារ ទៀតផង៕

នាង Nong Bo អ្នកជំងឺស្រី ដែលបានរួមរ័ក្ស និងថតវីដេអូឃ្លីប នៅក្នុងបន្ទប់ទឹក នៃមន្ទីរពេទ្យ Somdej Phra Buddha Loetla Hospital

ប្រភព ៖ bangkok

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]