ខេត្តត្បូងឃ្មុុំ ៖ ក្រុមចោរលួចជ័រកៅស៊ូ ចំនួន២នាក់ បានប្រើកាំបិត កាប់ប្រហារទៅលើ ឆ្មាំចាំចម្ការកៅស៊ូ ម្នាក់ឈ្មោះ ស៊ាង សុខា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ ភូមិសួងលិច សង្កាត់សួង ក្រុងសួង ដោយត្រូវក្បាល ជាច្រើនកន្លែង បណ្តាលឱ្យ ស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ អំពើឃាតកម្មនេះ កើតឡើង កាលពីវេលា ម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី ២១ សីហា ២០១៤ នៅចំណុច ឡូត៍កៅស៊ូ៧១៣ ស្ថិតក្នុងភូមិ៦.១០ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកអនុសេនីយ៍ឯក ឡុង សារិន អធិការរង នគរបាលស្រុក ត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា នៅមុនពេល កើតហេតុ បុរសរងគ្រោះ បានអង្គុយយាម ចម្ការកៅស៊ូ កន្លែងកើតហេតុ ជាមួយនឹង ឆ្មាំការពារ ម្នាក់ទៀត ឈ្មោះលី សុផា ភេទប្រុស អាយុ៣៤ឆ្នាំ ស្រាប់តែមកដល់ ម៉ោងកើតហេតុ ខាងលើ ក៏មានចោរ លួចជ័រកៅស៊ូ ២នាក់បានមក កាប់ប្រហារឆ្មាំ ដែលកំពុងអង្គុយ យាមចម្ការកៅស៊ូ នៅកន្លែងងងឹត បណ្តាលឱ្យស្លាប់ ក្នុងថ្លុកឈាម ហើយក្រុមចោរ បានរត់គេចខ្លួន បាត់ស្រមោល។

បើតាមព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ឆ្មាំដែលចោរ កាប់ប្រហារ ស្លាប់ក្នុង ថ្លុកឈាមនេះ គឺបានធ្វើការ យាមចម្ការកៅស៊ូ ឱ្យក្រុមហ៊ុន សុភក្ត្រ័ និកា ដែលស្ថិតក្នុង មូលដ្ឋានឃុំជប់។ ក្រោយពេលកើតហេតុ កម្លាំងជំនាញ ព្រហ្មទណ្ឌស្រុក បានចុះទៅ ពិនិត្យកន្លែង កើតហេតុ តែរកពុំឃើញ មានវត្ថុតាងទេ គឺក្រុមចោរ ម្រមូលទៅអស់។ ដោយឡែក បើតាមឆ្មាំ ដែលអង្គុយយាម ជាមួយជនរងគ្រោះ ដែលស្លាប់ បានឱ្យដឹងថា គេបានឃើញ ចោរពីរនាក់ បានមកកាប់ប្រហារ ជនរងគ្រោះ បណ្តាលឱ្យស្លាប់ តែគេពុំបានស្គាល់ មុខជនសង្ស័យទេ ដោយសារតែកន្លែង កើតហេតុ មានសភាពងងឹត។

ទាក់ទងនឹង អំពើឃាតកម្មនេះ ត្រូវបានសមត្ថកិច្ច ធ្វើការស្និដ្ឋានថា ជនសង្ស័យ ប្រហែលខឹង លួចជ័រកៅស៊ូ មិនបានព្រោះ មានឆ្មាំការពារ ទើបមានកំហឹង មកកាប់ប្រហារឆ្មាំ យាមចម្ការកៅស៊ូ តែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]