សឹង្ហបុរី៖ ស្រម៉ៃទៅមើល ប្រសិន ជាអ្នកឃើញ សត្វពស់យក្ស ទំលើ របង តើអ្នកនឹងធ្វើយ៉ាងណា? តើវានឹង អាចទម្លាក់ខ្លួនចុះមកក្រោម ដើម្បីឆីអ្នកដែរឬទេ?

តែនេះជារឿង ពិតដែលកើតឡើង នៅក្នុងតំបន់ Bishan នៃសឹង្ហបុរី ដែលពស់យក្សមួយ ក្បាល ប្រភេទពស់ថ្លាន់ ស្ថិតនៅលើ របង ហាក់ដូចជារូបចំលាក់ និងអ្វីដែល គ្រោះថ្នាក់នោះ គឺប្រសិនជា យើងមិនចាប់អារម្មណ៍ ងាកទៅមើលខាងលើ និងដើរនៅខាងក្រោមវា នោះអ្នកនឹង អាចក្ស័យជីវិតភ្លាមៗ ប្រសិនជា វាកំពុងតែឃ្លាន។ នៅក្នុងនោះ បានឲ្យដឹងថា បុគ្គលិកនៃបណ្ដាញសារព័ត៌មាន សឹង្ហបុរី គឺជាអ្នកឃើញ សត្វពស់នេះ នៅពេលដែលនាង នៅតាមផ្លូវ ទៅធ្វើការកាលពី ថ្ងៃទី ២១ ម្សិលមិញនេះ។ តែនាងមិនបាន ទូរស័ព្ទប្ដឹងប៉ូលីសនោះទេ ដោយសារតែការប្រញាប់ ប្រញាលមកធ្វើការ ហើយនាងក៏ សង្ឃឹមថា នឹងមានអ្នកដទៃ ទូរស័ព្ទប្រាប់ប៉ូលីស។

យ៉ាងណាមិញ បើពស់ថ្លាន់យក្សនេះ នៅស្រុកខ្មែរវិញ ប្រាកដជាមាន មនុស្សម្នាជាច្រើន ចោមរោមមើល ទាក់ទងនឹង អបិយជំនឿ ហើយក៏មានមួយចំនួន នាំគ្នារត់បះដៃបះ ជើង ផងដែរ ដោយសារតែទំហំវា ពិតជាធំ ដែលវាអាចលេបមនុស្ស ទាំងមូលបាន ដោយមិនញញើតមាត់។

សូមមើលរូបភាពទាំងអស់គ្នា៖




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]