ភ្នំពេញៈ តារាចម្រៀងប្រុសស្រីល្បីឈ្មោះ ដែលចាប់ដៃគូគ្នាប្រៀបដូច លលកញីឈ្មោល លោក អេឡិច ចិត្រា និង កញ្ញា ឆៃ លីដាឡែន ក្រៅពីអាជីពជាតារាចម្រៀង និងសម្តែងពួកគេទាំងពីរ ក៏បានចាប់អាជីព ថ្មីមួយទៀត គឺជាគ្រូបង្ហាត់រាំ។  គ្មានអ្នកណាដឹងទេថា តារាទាំងពីរដួង នេះបានចាប់ អាជីពនេះ តាំងពីពេល ណាឡើយ ។

ឃ្លីបវីដេអូមួយដែលមានរយៈពេល ប្រមាណជាង១២នាទី ត្រូវបានអ្នកនិយមលេង បណ្តាញទំនាក់ ទំនងសង្គម Facebook បង្ហោះតៗគ្នា ដោយនៅក្នុងឃ្លីបវីដេអូនោះ បង្ហាញឲ្យឃើញ តារាចម្រៀងប្រុស ស្រីពីរដួង គឺបុរសសង្ហារ អេឡិច ចិត្រា និង តារាចម្រៀងសិចស៊ី ឆៃ លីដាឡែន បានរៀបរាប់ ពីការបង្ហាត់ ក្បាច់រាំ ចង្វាក់ធ្វីស ដោយពួកគេបាន រៀបរាប់ និងអនុវត្តន៍ឲ្យ មើលម្តងមួយវគ្គៗ ឲ្យទស្សនិកជន បានទស្សនា និងហាត់រៀនបន្ថែម ហើយមិនតែ ប៉ុណ្ណោះពួកគេ ទាំងពីរនាក់ បានបញ្ចេញក្បាច់រាំ យ៉ាងរស់រវើក ជាមួយអតីត ក្រុមតារា ចម្រៀងរៃមាស តោមាសផងដែរ ។

ចង់ដឹងថា ទេពកោសល្យ ក្នុងការបញ្ចេញក្បាច់រាំ របស់តារាចម្រៀងមួយគូនេះ មានភាពលេចធ្លោ និងសមជា គ្រូបង្ហាត់ក្បាច់រាំដែរ ឫយ៉ាងណា ។ តោះកុំឲ្យខាតពេលយូរ ទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕


វីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន