ព្រះសីហនុ: មានការភ្ញាក់ផ្អើលមួយ កើតឡើងនៅរសៀល ម៉ោង៣និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នេះ ខណៈដែលក្មេងៗដើរទៅស្ទូចត្រី នៅឆ្នេរសុខា ក៏ប្រទះឃើញស្រ្តីម្នាក់ចងក សម្លាប់ខ្លួន ដោយប្រើក្រមា ចងកទៅនឹងធ្នឹមផ្ទះ ទុកចោលមួយកន្លែង ស្ថិតនៅលើភ្នំពយតាមូង ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាន និងជំនាញ កំពុងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យហើយ ប៉ុន្តែនៅ មិនទាន់ ស្គាល់ អត្តសញ្ញាណជនរងគ្រោះ នៅឡើយទេ គ្រាន់តែដឹងថា ជនរងគ្រោះ មានអាយុខ្ទង់ ៣០ឆ្នាំប៉ុណ្ណោះ។

នៅក្បែរសព គេពិនិត្យឃើញក្រដាសប្រាក់ជាច្រើន ត្រូវបានហែកចោល និងស្បែកជើង ១គូផងដែរ ។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនរងគ្រោះទើបតែចងកស្លាប់ថ្មីៗនេះទេ ព្រោះសាច់ជនរងគ្រោះ នៅទន់ នៅឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]