កេនយ៉ា៖ តាមរយៈវីដេអូដែល គួរឲ្យចង់ទស្សនា មួយបានបង្ហាញពី សត្វក្រពើ មួយក្បាល ប្រយុទ្ធតតាំង ជាមួយនឹងសត្វតោបីក្បាល ដើម្បីដណ្តើមសាច់ដំរី ធ្វើជាចំនីរៀងៗខ្លួន។

វីដេអូដែលកម្រនឹងបានជួបនេះ ត្រូវបានអ្នកទេសចរ ម្នាក់ថតបាន នៅពេលដែលគាត់ បានទៅ ទស្សនាកំសាន្ត នៅតំបន់អភិរក្សជាតិ Samburu ក្នុងប្រទេស កេនយ៉ា។

ការប្រយុទ្ធដ៏ស្វិតស្វាញ រវាងសត្វតោ និង ក្រពើ នេះ កើតឡើង ដោយសារតែ សត្វដំរីដ៏ធំ មួយក្បាល បានដេកងាប់។ ដោយហេតុតែ សត្វតោ និង សត្វក្រពើ គឺប្រភេទសត្វ ដែលស៊ីសាច់សត្វ និង មនុស្ស ជាអាហារ ធ្វើឲ្យវាទ្រាំពុំបាន ក៏ប្រយុទ្ធគ្នា ដើម្បីដណ្តើមសាច់ដំរី ដែលជាអាហារ ដ៏ឆ្ងាញ់របស់ពួកវា។

ទោះបីជាសត្វតោ បានប្រយុទ្ធជាមួយសត្វក្រពើ មួយក្បាលក៏ដោយ ក៏មិនមែនមានន័យថា សត្វតោនឹងឈ្នះការប្រយុទ្ធ ដោយងាយស្រួលឡើយ ពីព្រោះតែសត្វក្រពើ គឺជាប្រភេទសត្វល្មូន ដែលតស៊ូស្វិតស្វាន និង មិនងាយចុះចាញ់អ្វីងាយៗឡើយ។ យោងតាមការស្រាវជ្រាវ បានបង្ហាញថា កូនសត្វក្រពើ ៩៩ ភាគរយ ហើយដែលត្រូវបាន សំលាប់ដោយសត្វត្រី តុកកែ និង សត្វក្រពើធំៗ ហើយ កូនសត្វក្រពើ ដែលអាចនៅរស់ គឺជាសត្វក្រពើ ដែលមានកំលាំងខ្លាំងក្លាបំផុត។

ក្នុងវីដេអូនេះដែរ បានបង្ហាញថា នៅជុំទី១ សត្វក្រពើមួយក្បាលនេះ អាចរក្សាខ្លួន មិនឲ្យតោបីក្បាលនេះ សំលាប់បាន ហើយថែមទាំងខាំ តោមួយក្បាលឲ្យរបួសជើង ចេញឈាមទៀតផង។ យ៉ាងណាមិញ នៅជុំទី ២ វិញ សត្វក្រពើ នេះមើលទៅហាក់ដូចជា មានកំលាំងខ្សោយ ប៉ុន្តែវាមិនព្រមចុះចាញ់ទេ វានៅតែវាយបកទៅសត្វតោវិញ ។

នៅទីបំផុត វាមិនអាចទប់ទល់នឹងសត្វតោ ទាំងបីក្បាលនេះទៀតបានឡើយ វាក៏ វារចុះទៅក្នុងទឹក ហើយព្រមចុះចាញ់សត្វតោ ដោយទុកឲ្យពួកវា យកសាច់ដំរី ធ្វើជាអាហារ ដោយអស់ចិត្ត៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា ៖


ប្រភព ៖ ដេលីម៉ែ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]