អាមេរិក៖ ពិតជារឿងមិននឹក ស្មានដល់មែន ដែលនៅក្នុងផ្ទះ របស់បុរសម្នាក់ ត្រូវបាន ប៉ូលីស ចុះទៅ ត្រួតពិនិត្យ និងបានរកឃើញ សត្វជាច្រើន ប្រភេទ រហូត ដល់ជាង ២០០០ ក្បាលឯណោះ ត្រូវបានឃុំឃាំងទុក។

ប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលីស ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក បាន ភ្ញាក់ផ្អើល ជាខ្លាំងនៅពេល ចុះទៅ ត្រួត ពិនិត្យ ក្នុងផ្ទះរបស់ បុរសម្នាក់ ឈ្មោះ Donald LeFleur ដែលរស់ នៅក្នុងទីក្រុង Lawtell  ដោយបានរកឃើញ ក្នុងផ្ទះ និង ជុំវិញផ្ទះ របស់បុរសនេះ មានសត្វជាង ២០០០ ក្បាល ដែលសត្វទាំងនោះ រួមមាន សត្វឆ្កែ ឆ្មា អណ្តើក មាន់ ទា ពស់ ក្ងាន់ ក្ងោក ទន្សាយ ជាច្រើនក្បាល។

លើសពីនេះទៀត ប៉ូលីសឈ្មោះ Jessie Bellard បានបន្តថា ក្នុងផ្ទះនេះ ធុំក្លិនអាក្រក់ណាស់ ហើយសត្វមាន់ ជាច្រើនត្រូវ បាន ដាក់ឲ្យរស់នៅ ជាប់ក្នុងទ្រុងរហូត និង មិនមានចំនីគ្រប់គ្រាន់ ខណៈដែលសត្វជាច្រើន ខ្លះទៀត បានងាប់ ពាសពេញផ្ទះ ផងដែរ។

យ៉ាងណាមិញ ប៉ូលីសបាន ធ្វើការជួយសង្គ្រោះ សត្វទាំងនោះ យកចេញ ពីក្នុងផ្ទះរបស់ បុរសនេះ ខណៈដែលរូបគេ ត្រូវបានចាប់ខ្លួន និងត្រូវ ជាប់ចោទពីបទ ឃុំឃាំង និង ប្រព្រឹត្តអំពើឃោរឃៅ គ្មានធម៌មេត្តា ចំពោះសត្វ៕ 




រូបភាពៈសភាព ក្នុងផ្ទះនេះ និងសត្វឃុំឃាំងទុកក្នុងផ្ទះ 

ប្រភព៖  CNN

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]