សិង្ហបូរី ៖ វាពិតជារឿង មិនគួរឲ្យជឿ  ដែលនារីវ័យក្មេងម្នាក់ បានធ្លាក់ពីលើផ្ទះ ជាន់ទី ៧ ដោយអក្រាតកាយ ហើយ នៅតែមិនស្លាប់ទៀត។

នារីរូបនេះមានឈ្មោះ Lianhe Wanbao អាយុ ១៨ ឆ្នាំ ត្រូវបានគេរកឃើញថា នាងបានដេកក្រាបនឹងដី ដោយអាក្រាតកាយ រួមជាមួយនឹងឈាម ជោគជាំ ពេញក្បាលរបស់នាង កាលពីថ្ងៃអង្គារ កន្លងទៅនេះ។ ភ្លាមៗនោះ អ្នកដែលរស់នៅកន្លែងកើតហេតុ បានប្រញាប់ប្រញាល់ ជួយគ្នាយក ក្រណាត់ និង សំលៀកបំពាក់ ដើម្បីយកមកបិទបាំង ខ្លួនឲ្យនាង មុនពេលដែល ឡានសង្រ្គោះបន្ទាន់ បានមកដល់។

តាមប្រភព សារព័ត៌មានចិន បានឲ្យដឹងថា នារីម្នាក់នេះ រស់នៅក្នុងផ្ទះល្វែង ជាន់ទី៧ ហើយនាង ក៏បានធ្លាក់ចេញចុះទីនោះ។ ប៉ុន្តែពេលដែល កើតហេតុ គឺមានតែបងប្រុសរបស់នាង ម្នាក់ប៉ុណ្ណោះ ដែលនៅក្នុងផ្ទះ។

ចំនែកឯបងប្រុស របស់នាង លោក Chen បាននិយាយថា នៅពេលកើតហេតុ លោកកំពុងតែគេង ប៉ុន្តែគាត់បានដឹងថា ប្អូនស្រីរបស់លោក ធ្លាក់ពីលើផ្ទះ គឺនៅពេលដែលប៉ូលីស មកគោះទ្វារ ប្រាប់ប៉ុណ្ណោះ។ លោកបានឲ្យដឹងទៀតថា ប្អូនស្រីរបស់លោក មិនមានបញ្ហាផ្លូវចិត្ត ឫ បញ្ហាអ្វីផ្សេងទៀតឡើយ ហើយ កាលដែលប្អូនស្រី របស់លោក ធ្លាក់ពីលើផ្ទះបែបនេះ ធ្វើឲ្យលោកវង្វេងវង្វាន់ គិតអ្វីមិនយល់ឡើយ។

យ៉ាងណាមិញ នារីរងគ្រោះម្នាក់នេះ បានសំរាកព្យាបាល ក្នុងមន្ទីរពេទ្យ Khoo Teck Puat  និង ត្រូវបានពិនិត្យថា មានរបួសធ្ងន់ធ្ងរ ប៉ុន្តែនឹងមាន ការជាសះស្បើយ ឡើងវិញ ។ ទោះបីជាយ៉ាងណា មូលហេតុដែលធ្វើឲ្យនាងធ្លាក់ ពីផ្ទះជាន់ទី ៧ ទាំងអក្រាតកាយ គឺមិនទាន់ ត្រូវបានដឹង នៅឡើយនោះទេ៕



ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Stormp

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]