ចិន៖ បច្ចុប្បន្ននេះការសារភាព សុំមិត្តស្រីរបស់ខ្លួនរៀបការ ពីសំណាក់សុភាពបុរស កំពុងតែ ពេញនិយម ខ្លាំង មិនថាតែនៅប្រទេសណា នោះទេ។ ម្យ៉ាងវិញទៀត គេតែងតែ ឃើញភាគីខាង ប្រុសស្វែងរកវិធីប្លែកៗ ដើម្បីសារភាពស្នេហ៍ និងសុំមនុស្សជាទីស្រលាញ់ របស់គេ រៀបការ ដូចជា ការជូនផ្កាកុលាប ចិញ្ចៀនពេជ្រ រូបបេះដូងធ្វើពីសូកូឡា ឬវត្ថុផ្សេងៗជាដើម ដែលល្មមអាច ធើ្វឲ្យមនុស្សស្រី រំភើប ចិត្តស្រក់ទឹកភ្នែកបាន។


លោក Wang និងមិត្តស្រីរបស់គាត់ឈ្មោះ Chen

ដោយឡែករឿងរ៉ាវសុំរៀបការ របស់គូស្នេហ៍មួយគូនៅ ប្រទេសចិន អាចថា រំភើបក៏ថាបាន ឬក៏ថា ជារឿងគួរឲ្យអស់សំណើចក៏បាន ដោយសារតែ បុរសម្នាក់ដែលសុំមិត្តស្រី របស់ខ្លួនរៀបការ នោះ បានជ្រើសយកការឲ្យនំបុ័ង Hot Dog ជាង ១,០០១ ដើម ឲ្យនាងទៅវិញ។

បុរសម្នាក់ដែលធ្វើឲ្យ កក្រើកសារព័ត៌មានខាងលើនេះ មានឈ្មោះថា Wang បានយកនំបុ័ង Hot Dog ចំនួន ១,០០១ ដើម តំរៀបនៅ លើឥដ្ឋ ជាអក្សរ ដែលមានន័យថា LOVE (សេចក្តី ស្រលាញ់) សំរាប់ជាវត្ថុសារភាពស្នេហ៍។ ពីដំបូងគេអាចនឹងសើចហួសចិត្ត ចំពោះ ទង្វើររបស់ គាត់ ក៏ប៉ុន្តែ វាមានរឿងរ៉ាវបង្កប់ នូវអត្ថន័យ ដ៏ផ្អែមល្អែមមួយនៅពីក្រោយ នំបុ័ងទាំងនោះ។

លោក Wang និងមិត្តស្រីឈ្មោះ Chen បានជួបគ្នាដំបូងបំផុត នៅគ្រាដែលពួកគេទៅលេង ប្រទេសថៃ ដែលដោយកាលណោះពួកគេ បានឈរ និយាយ គ្នានៅពីមុខហាង លក់នំបុ័ង Hot dog មួយកន្លែង។ ជជែកសួរគ្នាចុះឡើង ទើបដឹងថា គេទាំង២ មកពីខេត្ត Sichuan ដូចគ្នា។ ក្រោយពីការ សន្ទនាយូរៗទៅក៏បែកជា រឿងសុំរាប់អានគ្នា ជា មិត្តភក្តិ រហូតចុងក្រោយ កា្លយជាសង្សារនឹងគា្ន តែម្តង។

នៅពេលដែលគេសួរថាចុះហេតុអ្វី ចាំបាច់យកចំនួននំបុ័ង ១,០០១ ដើម យកមកធ្វើជាវត្ថុ សារភាពស្នេហ៍? លោក Wang បានប្រាប់ថា ចាប់តាំងពីជួបគ្នាដំបូងនៅមុខហាងនំបុ័ង Hot Dog រហូតមកដល់ថ្ងៃនេះ គឺវាមានចំនួន ១០០១ ថ្ងៃហើយដែលគេទាំងពីរ បានស្គាល់ គ្នា!៕


តើប្រិយមិត្តមានគិតចង់ធ្វើបែបនេះដូចគាត់ឬអត់?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]