អ៊ីតាលី៖ រឿងដ៏រន្ធត់ បានកើតឡើង នៅក្នុងភូមិមួយ នាភាគខាងកើត នៃប្រទេសអ៊ីតាលី ដែលយន្តហោះ ចម្បាំង២គ្រឿង បានបុកគ្នា នៅលើអាកាស អំឡុងពេលធ្វើ សមយុទ្ធយោធា។


យោងតាមសម្តី សាក្សីដែលបាន ឃើញហេតុការណ៍ នេះបានឲ្យដឹងថា ពួកគេបានឃើញ យន្តហោះចម្បាំង ពីរគ្រឿងបានហោះ តម្រង់រកគ្នា រួចក៏បាន បុកគ្នាតែម្តង ក្រោយមកក៏ ចេញផ្កាភ្លើងនិង ផ្សែងយ៉ាងខ្មួរខ្មាញ់ នៅលើអាកាស។

មកទល់នឹង ពេលនេះមិនទាន់ មានរបាយការណ៍ ណាបានបញ្ជាក់ថា តើអ្នកបើកបរ រួមជាមួយនិង អ្នកគ្រប់គ្រងទិសដៅ នៃយន្តហោះទាំង ២នេះមាន ស្ថានភាពយ៉ាង ណានោះទេ បន្ទាប់ពីឧបទ្ទវហេតុ ដ៏អាក្រក់មួយនេះ ហើយមកទល់ នឹងពេលនេះ ពួកគេនៅតែ មិនទាន់ត្រូវ បានរកឃើញនៅឡើយ។


Susanna Balducci អាជ្ញាធរនៃ អង្គការការពារ ជនស៊ីវិល បាននិយាយថា មិនមានជនស៊ីវិល ណាទទួលរង របួសឬក៏ស្លាប់ ដោយសារ ឧបត្តិហេតុ នេះឡើយតែ វាបានបង្ក ឲ្យព្រៃនៅក្បែរនោះ ត្រូវបានភ្លើងឆេះ ខ្លាំងគួរសម ផងដែរ តែយ៉ាងណាមិញ ក្រុមអាជ្ញាធរ អាចគ្រប់គ្រង ស្ថានការមួយ នេះបាន។

នេះគឺជា ហេតុការណ៍ដ៏អាក្រក់ មួយទៀតហើយ ទាក់ទងនឹង គ្រោះថ្នាក់នៃ យន្តហោះ។ យើងសង្ឃឹមថា មនុស្សទាំងអស់ នៅលើយន្តហោះ ទាំង២គ្រឿងនោះ នឹងមិនមាន គ្រោះថ្នាក់ដល់ ជីវិត៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]