សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិ អាមេរិកម្នាក់ មានឈ្មោះថា Richard Catalano អាយុ២៦ឆ្នាំ ត្រូវបានចោរ ចាញ់សម្លាប់ កាលពីយប់ ថ្ងៃអាទិត្យ ទី១៧ ខែសីហា កន្លងទៅនេះ បន្ទាប់ពីជនរងគ្រោះរូបនេះ បានថតរូបលុយ ជាច្រើន និងបង្ហោះអួតគេ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។ ជាមួយគ្នានេះដែរ ម្តាយជនរងគ្រោះ ក៏ត្រូវចោរ បាញ់ឲ្យរងរបួសធ្ងន់ ផងដែរ។

មិត្តភក្តិរបស់ Catalano ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា «បន្ទាប់ពីត្រលប់ពី កម្មវិធីតាំងពិពណ៌ Sneaker XPO នៅឯទីក្រុង Providence វិញ Catalano បានថតរូបលុយ មួយដុំធំ និងបង្ហោះទៅលើ បណ្តាញសង្គម ហ្វេសប៊ុក តែម្តង»។

បើតាមសម្តី របស់ប៉ូលីស បានឲ្យដឹងថា «រូបលុយនោះ ត្រូវបានបង្ហោះឡើង ម្តងទៀត ក្នុងយប់ដដែល បន្ទាប់ពីជនសង្ស័យ វ័យ២៤ឆ្នាំម្នាក់ មានឈ្មោះថា Dari Garcia បានចូលទៅក្នុងផ្ទះ របស់ Catalano ហើយបានបាញ់សម្លាប់ ជនរងគ្រោះ និង បាញ់ម្តាយ ជនរងគ្រោះ ឲ្យរងរបួសធ្ងន់»។

គួរបញ្ជាក់ផងដែរថា ម្តាយជនរងគ្រោះ បានរងរបួសធ្ងន់ ហើយត្រូវសង្គ្រោះបន្ទាន់ បន្ទាប់ពីជនសង្ស័យ ចាញ់ចំ ថ្គាម និងស្មា។

យ៉ាងណាមិញ ជនសង្ស័យឈ្មោះ Garcia នេះ ធ្លាប់មានជាប់ទោស ម្តងរួចមកហើយ។ Garcia ធ្លាប់ត្រូវប៉ូលីស នៃទីក្រុង Providence ចាញ់ចំពោះ ក្នុងអំឡុងពេល មានជម្លោះ កាលពីខែកុម្ភៈ កន្លងទៅនេះ។

លោក Richard Lopes ឪពុករបស់ ជនរងគ្រោះ បានប្រាប់ នៅក្នុងថ្ងៃ បញ្ចុះសពកូនថា «ការស្លាប់របស់ Catalano គឺបានប៉ះទង្គិច យ៉ាងខ្លាំង ដល់ក្រុមគ្រួសារ ទាំងមូល»៕

ជនរងគ្រោះ ឈ្មោះ Richard Catalano

ជនសង្ស័យ ឈ្មោះ Dari Garcia

ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]