អាមេរិក៖ ជាងកាត់សក់ម្នាក់ រស់នៅទីក្រុងញ៉ូវយក បានចំណាយ ពេលវេលា ចុងសប្តាហ៍របស់គាត់ គឺជារៀងរាល់ ថ្ងៃអាទិត្យ ដើរកាត់សក់ ឲ្យជនអនាថា គ្មានផ្ទះសម្បែង នៅតាមផ្លូវ ដោយឥតគិតថ្លៃ ដែលជាទង្វើរ សប្បុរសធម៌មួយ គួរឲ្យសរសើរ។

លោក Mark Bustos គឺជាជាងកាត់សក់ ដ៏ល្បីល្បាញម្នាក់ នៅក្នុងទីក្រុង ញូវយ៉ក និងជាម្ចាស់ ហាងកាត់សក់ លំដាប់ខ្ពស់ មានតម្លៃថ្លៃ ប៉ុន្តែដោយសារតែ ចិត្តសប្បុរស គាត់បានចំណាយពេល ថ្ងៃអាទិត្យ រៀងរាល់សប្តាហ៍ ដើរកាត់សក់ ឲ្យអ្នកដែលគ្មាន ផ្ទះសម្បែង ដោយមិនយកប្រាក់ នៅក្នុងទីក្រុង។ បើយោងទៅតាម សារព័ត៌មាន Huffington Post ជាងកាត់សក់ Mark បាននិយាយថា “ខ្ញុំចង់ធ្វើអ្វី ដែលល្អ សម្រាប់អ្នក នៅថ្ងៃនេះ” មុននឹងគាត់ ផ្តល់ឲ្យពួកគេ នូវរបស់ម៉ាក ប្រភេទថ្មី។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១២ Mark បានធ្វើដំណើរ ទៅកាន់ប្រទេស ហ្វីលីពីន ហើយនៅអំឡុងពេល ធ្វើដំណើរទស្សនកិច្ច Mark បានជួលកៅអី សម្រាប់កាត់សក់ ពីជាងកាត់សក់ ដើម្បីកាត់សក់ ឲ្យក្មេងៗក្រីក្រ នៅក្នុងតំបន់នោះផងដែរ ពោលគឺគាត់ មានទម្លាប់ ដើរកាត់សក់ ឲ្យជនក្រីក្រ តាំងពីពេលនោះ មកម្ល៉េះ។ Mark ធ្វើបែបនេះ គឺដើម្បីផ្តល់ជារង្វាន់ និងលើកទឹកចិត្ត ដល់អ្នកដែល គ្មានសំណាង និងគ្មានលទ្ធភាព។

យ៉ាងណាមិញ នៅពេលដែល Mark ត្រលប់មកកាន់ ទីក្រុងញូវយ៉កវិញ គាត់ក៏បានបើកហាង កាត់សក់មួយ ដោយខ្លួនឯង ហើយនៅរៀងរាល់ ថ្ងៃអាទិត្យ គាត់បានកាន់ កន្ត្រៃកាត់សក់ ដើរគ្រប់ទីកន្លែង នៅក្នុងទីក្រុង ដើម្បីជួយកាត់សក់ ដល់អ្នកគ្មានផ្ទះសម្បែង ដែលចង់ផ្លាស់ប្តូរ ម៉ូដសក់។ ចុងក្រោយ Mark បាននិយាយថា “ជីវិតរបស់ មនុស្សម្នាក់ៗ គឺមានតម្លៃស្មើគ្នា” ទើបធ្វើឲ្យគាត់ មានគំនិតធ្វើរឿង បែបនេះឡើង៕




ប្រភព៖ មេត្រូ

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]