ចិន៖ កាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅថ្មីៗនេះ ខ្មែរឡូត ក៏បានចុះផ្សាយ នូវអត្ថបទមួយ ដែលទាក់ទង ជាមួយកូនប្រុសរបស់ លោក Jackie Chan ដែលគ្រប់គ្នាតែងហៅគាត់ថា ឈិនឡុងនោះ ត្រូវបាន ចាប់ខ្លួន ដោយសារតែប៉ូលីស បានរកឃើញ កញ្ឆា នៅក្នុងផ្ទះ ។

បន្ទាប់ពីប៉ូលីសបាន ចាប់ឃាត់ខ្លួនកូនប្រុស របស់លោក ឈិនឡុង រួចមក រូបលោកក៏បាន សូមទោស មហាជនតាមបណ្តាញ Weibo ដែរថា៖

"ដំបូងបង្អស់ រូបខ្ញុំសូមអរគុណ ដល់ការព្រួយបារម្ភ ពីអ្នកទាំងអស់គ្នា។ ខ្ញុំពិតជាខឹង និងតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពី បានទទួលដំនឹងដ៏អាក្រក់ របស់កូនប្រុសខ្ញុំ ឈ្មោះ Jaycee Chanរួចមក ។ ជាពិសេសនោះ ខ្ញុំពិតជា ទទួលភាពអាម៉ាស់ យ៉ាងខ្លាំងបំផុត ចំពោះរឿងដែល បានកើត ឡើងនេះ។ ក្នុងនាមខ្ញុំ ជាឪពុកម្នាក់ ខ្ញុំពិតជាឈឺចាប់ និងព្រមទាំងប្រពន្ធរបស់ខ្ញុំផងដែរ។"

"ក្នុងពេលនេះដែរ ខ្ញុំក៏ចង់និយាយទៅកាន់ កូនប្រុសរបស់ខ្ញុំដែរថា អ្នកពិតជា ធ្វើខុស ក្នុងរឿងនេះ ដូច្នេះហើយអ្នក ត្រូវតែទទួលខុសត្រូវ។"

"ចុងក្រោយ គឺរូបខ្ញុំ ចង់និយាយថា ខ្ញុំគ្មានលទ្ធភាព ក្នុងការប្រដៅកូនប្រុស  របស់ខ្ញុំឲ្យបានល្អនោះទេ ហើយខ្ញុំ ក៏ជាអ្នក ទទួលខុសត្រូវ ក្នុងរឿងនេះផងដែរ។ ខ្ញុំចង់បន្ទន់កាយ ហើយសូមទោស ដល់សារធាណៈជនទាំងអស់។ សូមអរគុណ។"

យ៉ាងណាមិញ  Jaycee Chan បានសារភាពប្រាប់ប៉ូលីសថា រូបគេបាន ជក់កញ្ឆា តាំងពីឆ្នាំ២០០៦ បន្ទាប់ពី បានសាកវា លើកដំបូងបង្អស់ កាលពី នៅប្រទេសហូឡង់៕  



ប្រភព Shanghaiist

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]