អាមេរិក ៖ វាពិតជាគួរឲ្យ ភ្ញាក់ផ្អើល ដែលសត្វត្រី ចម្លែកមួយក្បាល បានលេបត្របាក់ ត្រីឆ្លាម ដែលត្រី ចម្លែកនេះ ត្រូវបាន គេចាត់ទុកថាជាសត្វត្រី ដ៏កាចសាហាវ ជាងគេ ក្នុងសមុទ្រ ដែលខាំតែមួយម៉ាត់ ប៉ុណ្ណោះ។

វីដេអូដ៏កម្រនេះ ត្រូវបានថតដោយ  អ្នកប្រើប្រាស់បណ្តាញយូធូប លោក Gimbb14  នៅពេលដែលគាត់ បានទៅធ្វើដំនើរកំសាន្តស្ទូចត្រី នៅឆ្នេរសមុទ្រ Springs រដ្ឋហ្លរីដា ។ ខណៈដែល គាត់ វិះនឹងស្ទូចត្រីឆ្លាម មួយក្បាល មានប្រវែង ១.៥ ម៉ែត្រ ទៅហើយ បែរជា សត្វត្រី ដ៏ចម្លែកមួយក្បាលទៀត បានត្របាក់លេប វាយកទៅបាត់។

តាមរយៈវីដេអូនេះ សត្វត្រីដែលបាន លេបត្របាក់ ត្រីឆ្លាមនេះ គឺជាសត្វត្រីពូជ grouper ។ ក្នុងនោះដែរ  វាអាចធំធាត់ រហូតដល់មានប្រវែង ២.៥ ម៉ែត្រ និង មានទម្ងន់ដល់ទៅ ៣០៨ គីឡូក្រាមឯណោះ ដូច្នេះ ត្រីឆ្លាមដែលវាត្របាក់បាន នេះ គឺអាចចាត់ទុកថា ជាអាហារថ្ងៃត្រង់ ដែលតិចតួចប៉ុណ្ណោះ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា ៖

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]