កណ្តាល៖ ស្រ្តីម្នាក់ត្រូវបាន ស្លាប់ភ្លាមៗ និងស្រ្តីម្នាក់ទៀត រងរបួសធ្ងន់ ខណៈដែលពួក គាត់ទាំងពីរនាក់ មកពីលក់បន្លែ និងស្រ្តីម្នាក់ទៀត មកពីទិញម្ហូប ហើយតោងជញ្ជាំង សង្ក័សី ដែលមានខ្សែភ្លើង ជាប់នឹងសង្ក័សីនោះ ដាច់រលាត់ ទើបណ្តាលឲ្យ ឆ្លងចរន្តឆក់ រហូតដល់ ស្លាប់ស្រ្តីម្នាក់ ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ៥ និង១០ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ផ្សារព្រែកឃ្លោក ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះ មាន២នាក់ ទី១-ឈ្មោះ មុត ធឿន ភេទស្រី អាយុ ៥៩ឆ្នាំ នៅភូមិ កណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់) ទី២-ឈ្មោះ ស្រៀង ស្រីម៉េត ភេទ ស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រងរបួសធ្ងន់ ។

នគរបាល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ មុត ធឿន បានមកលក់បន្លែ នៅក្នុងផ្សារ ព្រែកឃ្លោក ហើយបានកាន់ទៅ នឹងជញ្ជាំងសង្ក័សី ដោយមានខ្សែភ្លើង ជាប់នឹងសង្ក័សីនោះ ដាច់រលាត់ ទើបបណ្តាលឲ្យ ឆ្លងចរន្តឆក់ជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ ក្នុងពេលនោះ ក៏មានស្រ្តី ម្នាក់ទៀត ឈ្មោះ ស្រៀង ស្រីម៉េត កាន់ជញ្ជាំងនោះ ជាមួយគ្នាដែរ ក៏ត្រូវភ្លើងឆក់ដូចគ្នា ប៉ុន្តែ សំណាងល្អមិន គ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]