កំពង់ចាម៖ ស្រ្តីម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចប្រចាំការ នៅស្ពានគីសូណា ជួយសង្គ្រោះ បញ្ជូនទៅកាន់ មន្ទីរពេទ្យនៅទីរួម ខេត្តកំពង់ចាម បន្ទាប់ស្រ្តីរួបនេះមាន ការៈឈឺពោះសម្រាក កូនភ្លាមៗ នៅពាក់កណ្តាល ស្ពានគីសូណា តែចៃដន្យអកុស ទារកនោះបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះ ត្រូវបានប្តីរបស់គាត់ ឌុបតាមម៉ូតូពីភូមិជីរោរ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកសម្រាលកូន នៅទីរួម ខេត្តកំពង់ចាម ប៉ុន្តែខណៈធ្វើដំណើរ ដល់ពាក់កណ្តាល ស្ពានគីសូណា ស្រ្តីរងនេះក៏ឈឺពោះ រួចក៏បាន បែកទឹកភ្លោះ សម្រាកកូន នៅពាក់កណ្តាល ស្ពានតែម្តង ។

ដោយហេតការណ៍នេះ បានកើតឡើងកាល ពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅចំណុចពាក់ កណ្តាលស្ពាន គីសូណាតែម្តង ខេត្តកំពង់ចាម ។

សាក្សីបានបន្តទៀតថា ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋក៏ បានទំនាក់ទំនង ហៅរថយន្តសង្គ្រោះបន្ទាន់ ឲ្យមកជួយ ប៉ុន្តែរថយន្តមកមិនទាន់ ក៏បានបណ្តាឲ្យទារក នោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយឡែកស្រ្តីជាម្តាយ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនមកព្យាបាល នៅមន្ទីរក្នុងទីរួម ខេត្តកំពង់ចាម។ តាមសេចក្តីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីដែលជាម្តាយនោះ ត្រូវបានក្រុមគ្រួពេទ្យ ជួយសង្គ្រោះ រួចផុតពីគ្រោះថ្នាក់ ដល់អាយុជីវិតហើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]