បរទេស៖ យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា អ្នក ជំនាញជើងចាស់ ខាង ស៊ើបអង្កេត លើករណី គ្រោះថ្នាក់ធ្លាក់ យន្តហោះម្នាក់ បានសន្និដ្ឋាន នាពេល ថ្មីៗនេះថា  អ្នកដំណើរទាំង ២៣៩នាក់ លើយន្តហោះ MH370 បានបាត់បង់ជីវិត បួន ម៉ោងមុន ពេលដែល យន្តហោះ នេះ បានធ្លាក់បាត់ ក្នុងមហាសមុទ្រឥណ្ឌា ។

តាមការវិភាគ និងស្រាវជ្រាវ របស់ អ្នកជំនាញរូបនេះ ថា អ្នកដំណើរ ទាំងអស់ បានស្លាប់ ដោយសារ អស់ខ្យល់ អុកស៊ីសែន ក្នុងយន្តហោះ មុនពេល យន្តហោះត្រូវបានធ្លាក់ ហើយ ការស្រាវជ្រាវនេះ បានបញ្ជាក់ដោយ មាន សេនារីយូ ជាច្រើន ដោយលើក ឡើងថា  អ្នកបញ្ជា យន្តហោះ លោក Zaharie Ahmad Shah អាចជាអ្នក មានចេតនា បិទខ្យល់អុកស៊ីសែន ក្នុងយន្តហោះ និងបញ្ជា យន្តហោះ ឲ្យ ធ្លាក់ចូល ក្នុងមហាសមុទ្រតែម្តង ។


រូបភាពៈ លោក Wilson ជាអ្នកជំនាញស៊ើបអង្កេតនិងសៀវភៅដែលគាត់បានសរសេរ

ការស្រាវជ្រាវនិងទ្រឹស្តី ដែលរកឃើញនេះ គឺជាសិក្សាដោយ ឯករាជ្យ មួយទៅលើ សោកនាដកម្ម បាត់ យន្តហោះ MH370 កាលពីខែមីនា របស់លោក Ewan Wilson ជាអ្នកជំនាញ ស៊ើបអង្កេត គ្រោះថ្នាក់ យន្តហោះមាន មូលដ្ឋាននៅ ប្រទេសញ៉ូវហ្សេឡែន ។

លោក Wilson ក៏ជាអ្នកបង្កើត ក្រុមហ៊ុន អាកាសចរណ៍ Kiwi និងជាអ្នកបើក បញ្ជា យន្តហោះ ម្នាក់ផងដែរ ហើយ គាត់បានធ្វើ ការស្រាវជ្រាវ និង ស៊ើបអង្កេត  លើ មូលដ្ឋាន ផ្សេងៗ ជាពិសេស ទៅលើ បញ្ហា អ្នកបញ្ជា យន្តហោះតែម្តង  បន្ទាប់មកគាត់បាន សន្និដា្ឋនថា អ្នកដំណើរ លើ យន្តហោះពិត ជាស្លាប់ មុនពេល យន្តហោះ បានធ្លាក់។

យ៉ាងណាមិញ របាយការណ៍ថ្មីៗនេះ ពី ទីភ្នាក់ងារសុវត្ថិភាព គមនាគមន៍អូស្ត្រាលីក៏បាន បញ្ជាក់ថា អ្នកដំណើរ អាចត្រូវបាន ស្លាប់ ដោយសារ ថប់ខ្យល់ដកដង្ហើមផងដែរ។


លោក Wilsonថា អ្នកដំណើរទាំងអស់ស្លាប់ដោយអស់ខ្យល់ដកដង្ហើម

ក្នុងនោះដែរ ប្រភពដដែលបានលើក ឡើងលោក Ahmad Shah  អ្នកបញ្ជា យន្តហោះ MH370 នេះ ត្រូវបាន អាជ្ញាធរ ម៉ាឡេស៊ីធ្វើការ សង្ស័យនិង ស៊ើបអង្កេតជាដំបូងគេ ក្រោយពេល ធ្លាក់យន្តហោះ ហើយបន្ទាប់មក ក៏មានពាក្យចចាម អារ៉ាមក្នុងបណ្តាញព័ត៌មានថា ជីវិតស្នេហា របស់លោក Shah បានបែកបាក់មុនពេល ដែលយន្តហោះត្រូវបានធ្លាក់ នោះ ។

ម្យ៉ាងវិញទៀតនោះ លោក Shah ត្រូវបាន គេដឹងថា ជាសកម្មជន ម្នាក់ គាំទ្រក្នុង បក្ស ប្រឆាំង រដ្ឋាភិបាល ម៉ាឡេស៊ី ហើយ ប៉ូលីសបានរក ឃើញថា គាត់បានចូលរួម មើល ការកាត់ក្តី  មេដឹកនាំបក្សប្រឆាំងម្នាក់ ឈ្មោះ Anwar lbrahim ដែលត្រូវបានផ្តន្ទាទោសឲ្យ ជាប់គុក ៥ឆ្នាំ មុនពេល ដែល យន្តហោះ បានបាត់ខ្លួន។ លើសពី នេះទៀត កាលពីខែ ឧសភាឆ្នាំ ២០១៣ លោក Shah ថែមទាំង បាន ពាក់អាវយឺតមួយ ដោយ សរសេរ ថា “ប្រជាធិបតេយ្យ គឺស្លាប់ ”  ទៀតផង ។  


រូបភាពៈ អ្នកបញ្ជា យន្តហោះMH370 លោក Ahmad Shah

គួរបញ្ជាក់ដែរថា ការសន្និដ្ឋានអំពីការ ស៊ើបអង្កេតនេះ ត្រូវបានលោក Wilson ចងក្រងជា សៀវភៅ មួយក្បាលចំណង ជើងថា “រាត្រីសួស្តី ម៉ាឡេស៊ី370”  ដែលសៀវភៅ នេះ បាន សរសេរអំពី ការសិក្សា និងស៊ើបអង្កេត របស់គាត់ រយៈពេល ៤ខែ លើហេតុការណ៍ ធ្លាក់យន្តហោះ MH370 នេះ ។

លោកWilson ថាយន្តហោះ MH370 ធ្លាក់បាត់ខ្លួនចូលសមុទ្រទើបមិនអាចរកឃើញកំទីកំទេច

តើប្រិយមិត្តយល់ដូចមេ្តច ដែរ លើហេតុការណ៍ការបាត់ខ្លួនយន្តហោះMH370 នេះ ?

ប្រភព៖ Mirror 

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]