ភ្នំពេញ៖ មន្ទីរព្យាបាលធ្មេញបស្ចិម ដែលជាមន្ទីរព្យាបាលធ្មេញ ធំជាងគេនៅកម្ពុជា និងទទួលស្គាល់ គុណភាព ដោយស្ថាប័ន ស្តង់ដារអន្តរជាតិ របស់អង់គ្លេស នឹងចាប់បើក ដំណើរការទីតាំង សាខាវិមាន ឯករាជ្យថ្មី ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ តទៅ។

ទីតាំងថ្មីនេះ ស្ថិតនៅអាគារលេខ ១៧០ABC តាមបណ្តោយមហា វិថីព្រះនរោត្តម ខាងជើងស្តុបចំការមន ប្រហែល២០០ម៉ែត្រ។ សម្រាប់ទីតាំងថ្មីនេះ មានអាគារធំ មានលក្ខណៈ ស្តង់ដារ បរិយាកាសល្អ និងបាន បំពាក់ដោយ ឧបករណ៍ទន្តសាស្រ្ត ទំនើបៗ។ ក្នុងឱកាសចាប់ផ្តើមដំណើរការនេះ មន្ទីរព្យាបាល ធ្មេញបស្ចិម បានផ្តល់ជូនការពិនិត្យ ពិគ្រោះជំងឺមាត់ធ្មេញ ដោយឥតគិតថ្លៃ បញ្ចុះតម្លៃ ៥០ភាគរយ សម្រាប់ការ សំអាតធ្មេញ និង២០ភាគរយ សម្រាប់ សេវាកម្មផ្សេងទៀត។ ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាខាវិមានឯករាជ្យ ថ្មីនេះតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា៖ មកដល់បច្ចុប្បន្ននេះមន្ទីរព្យាបាល ធ្មេញបស្ចិម បានដំណើរការជាង ១៥ឆ្នាំ មកហើយ ដោយមានទន្ត បណ្ឌិតខ្មែរ និងបរទេសជាង ៣០រូប ព្រមទាំងបុគ្គលិក សរុបជាង ១៣០នាក់ និងបានផ្តល់ជូននូវការ ព្យាបាលជូនអ្នកជំងឺ ប្រមាណជាង១សែន ៣មុឺននាក់។

មន្ទីរព្យាបាលធ្មេញបស្ចិម មានសាខាចំនួន៤ គឺ៣សាខា នៅភ្នំពេញ និង១សាខា នៅខេត្តសៀមរាប។ លើសពីនេះ ក៏មានកិច្ចសហប្រតិបត្តិការ ជាមួយនឹងស្ថាប័ន អន្តរជាតិមួយចំនួន ដូចជាមន្ទីរព្យាបាល អៃស៊ីកៃ ស៊ីម៉ាហ្សូ (Aishikai Shimuza) នៅប្រទេសជប៉ុន និងស្ថាប័នទន្តសាស្រ្តមួយ ចំនួននៅ ប្រទេសហ៊ូឡង់ និងប្រទេសម៉ាឡេស៊ីផងដែរ៕



បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]