រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងមាឌធំ លោក ឧត្តម បូទី ដែលចាកចេញ ទៅរស់នៅ ប្រទេសញូវហ្សឺលែន ជាយូរ មកហើយនោះ បានបង្ហាញ វត្តមាន នៅក្នុងប្រទេស កំណើតរបស់លោក សារជាថ្មី។ ការបង្ហាញវត្តមាន នាគ្រានេះ ដោយសារតែ លោកត្រូវមក ចូលរួមរៀបចំ ពិធីបុណ្យសព ឪពុកបង្កើត របស់លោក ដែលបានលាចាក ឆ្ងាយពីកូនចៅ ទៅកាន់លោក ខាងមុខហើយ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ដោយផ្ទាល់ នារសៀល ថ្ងៃទី១៩ សីហា អតីតតារាសម្តែង ល្បីល្បាញ លោក ឧត្តម បូទី ដែលកំពុង តែរៀបចំ ពិធីបុណ្យសព ឪពុកបង្កើតថា
«ឪពុករបស់លោក មានឈ្មោះ យ៉ែម ឧត្តម មានជំងឺ យូរឆ្នាំ មកហើយ គឺជំងឺ លើសឈាម ទឹកនោមផ្អែម និងបានស្លាប់ ក្នុងអាយុ៦៧ឆ្នាំ។បន្តទាំងអារម្មណ៍ ក្តុកក្តួល លោក ឧត្តម បូទី ដែលជួបទុក្ខ បាត់បង់ឪពុក បានប្រាប់ថា «លោកមានទឹកចិត្ត ស្រលាញ់ឪពុក និងម្តាយ របស់លោកណាស់ តាំងពីលោក បានចាកចេញ ទៅរស់នៅ ប្រទេសគេមក ឲ្យតែបងប្អូន ប្រាប់ថា ឪពុកឈឺ ម្តាយឈឺ លោកចំណាយពេល មកសួរសុខទុក្ខ ជាប្រចាំ ។

លោកបន្តថា លោកបានចាកចេញ ទៅសាងជីវិតថ្មី នៅប្រទេស ញូវហ្សឺលែន រយៈពេល ១២ឆ្នាំហើយ ហើយបានមក លេងស្រុកកំណើត ជាមួយឪពុកម្តាយ បងប្អូន៤ទៅ៥លើក មកហើយដែរ។

សពឪពុករបស់លោក ឧត្តម បូទី ត្រូវបានដង្ហែ ចេញពីផ្ទះ របស់ក្រុមគ្រួសារសព នៅម្តុំវត្តលង្ការទៅ បូជានៅ វត្តទួលទំពូង កាលពីព្រឹក ថ្ងៃទី២០ សីហា និងធ្វើពិធីបុណ្យ គម្រប់៧ថ្ងៃ នាចុងសប្តាហ៍នេះ៕

 


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]