អង់គ្លេស៖ កាលពីថ្មីៗនេះដែរ វិចិត្រករខាងផាត់មុខ វ័យក្មេងម្នាក់ បានបង្ហាញ ពីទេពកោសល្យយ៉ាង ប៉ិនប្រសប់ ក្នុងការគូរគំនូរ ជារាង តុក្តតា ជាច្រើនប្រភេទ នៅលើមាត់ និងចង្ការបស់នាង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា វិចិត្រករស្រីម្នាក់នេះ មានឈ្មោះថា Laura Jenkinson អាយុ២៥ឆ្នាំ នាងបានចំណាយពេលមួយឆ្នាំ ក្នុងការ រៀនហាត់គូរ រូបតុក្តតាល្បីៗជាច្រើន  នៅលើមាត់របស់នាងនេះ។

អ្វីដែលអស្ចារ្យនោះ គឺអ្នកជំនាញផាត់មុខរូបនេះ មិនត្រឹមតែអាច ចេះគូររូបតុក្តតា ទាំងអស់នោះទេ ថែមទាំងចេះ បង្ហាញពី ទឹកមុខ បែបក្រៀមក្រំ រឺក៏សប្បាយចិត្ត របស់ពួកវា( តុក្តតា)បាន ទៀតផង។ ចំពោះតុក្តតាដែលនាង តែងតែគូរនោះ មានដូចជា តុក្តតាThe Cookie Monster  តុក្តតា Shrek  តុក្តតាTaz The Tasmaian Devil និងមានតុក្តតា ជាច្រើនទៀត។

ជាពិសេសនោះ Laura ក៏បានទទួល ចំនួនការ ចុច Like ជាង១៥០០ Like ក្នុង Instagram ជាមួយនឹង រូបគំនូរតុក្តកាទាំងនោះ នៅលើមាត់ របស់នាងផងដែរ។

យោងតាមសម្តីរបស់នាង Laura បាននិយាយថា "ចំពោះការ ផាត់មុខវិញ  ខ្ញុំផាត់ បែបធម្មតា ប៉ុន្តែពេលខ្លះ ខ្ញុំក៏បានក្រែមលាបមាត់ ប្រសិនបើ ត្រូវការ បិទបាំង លើបរិវេណមាត់ អាស្រ័យតាមរូបភាពខ្លះ"។ នាង Laura ក៏បានបន្តថា "ដំបូងខ្ញុំ បានស្វែងរករូបភាព តុក្តតាទាំងនោះ បន្ទាប់មក ខ្ញុំយកមកបិទ លើកញ្ចក់ រួចខ្ញុំ ក៏ចាប់ផ្តើមគូរ រូបទាំងនោះ នៅលើមាត់របស់ខ្ញុំ ។ វាជាការងាយស្រួល ជាងអ្នកគិតទៅទៀត"។

យ៉ាងណាមិញ មហាជនដែលបាន ឃើញរូបថតរបស់នាងហើយ ក៏តែងនិយាយថា វាធ្វើឲ្យពួកគេ មានអារម្មណ៍ សប្បាយចិត្ត ហើយក៏បាន នាំមកនូវភាពកំសាន្តផងដែរ៕













ប្រភព DailyMail
ដោយ៖ កា

ខ្មែរឡូត   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]