អាមេរិក៖ អ្នកប្រហែលជាបានលឺហើយថា ការទៅកំសាន្តនៅតំបន់មាត់សមុទ្រម្តងៗ គេតែងតែនិយាយ ពី ភ្ញៀវទេសចរភាគច្រើន នៅ ពេលដែល ត្រូវការនោម គេកំរនឹងដើរ ឡើងមកលើគោកដើម្បី រកបង្គន់ ណាស់ គឺភាគច្រើនគេអាចនឹងនោមនៅក្នុងទឹកតែម្តង ដែល ប្រការ នេះ ត្រូវបានមនុស្សមួយចំនួនធំ គិតថាវាគឺជាការបំពុលទឹកសមុទ្រ ឬក៏ការធ្វើឲ្យកង្វក់ទឹកជាដើម។

ក៏ប៉ុន្តែថ្មីៗនេះ ស្ថាប័នស្រាវជ្រាវគីមីសង្គម របស់អាមេរិក (American Chemical Society ACS) បានចេញ មកអះអាងថា ការនោមដាក់ ទឹកសមុទ្រ គឺមិនផ្តល់ផលប៉ះពាល់នោះទេ តែវាថែមទាំងផ្តល់នូវ សារប្រយោជន៍ ដល់ជីវិតសត្វសមុទ្រថែមទៀតផង។

ស្ថាប័នដដែលនេះ បានពន្យល់ថា ការនោមដាក់ប្រព័ន្ធទឹកដែលមានចរន្តទឹកហូរចុះឡើង ដូចជាសមុទ្រ ឬមហាសមុទ្រជាដើមនោះគឺវា មិន មានការបំពុលនោះទេ តែចំពោះប្រភព ទឹកដែលបិទជិត គ្មានចរន្ត ទឹកធ្វើចលនា ដូចជាអាងហែលទឹក គឺវា នឹងរងការបំពុលបើសិន ជាយើង លួចនោមដាក់ទឹក ពេលកំពុង ហែល។

មូលហេតុដែលនាំឲ្យអ្នកវិទ្យាសាស្ត្រ អះអាងបែបនេះគឺដោយសារ ទឹកនោមរបស់មនុស្ស ជាង៩០ ភាគ រយ គឺជាទឹក ដែលមានផ្ទុកសារ ធាតុ សូដ្យូម (Sodium) និង អ៊ីយ៉ុង ក្លរីត (chloride ion) បើធៀបជាមួយ សមុទ្រវិញ គឺទឹកសមុទ្រមាន ៩៦,៥ ភាគរយជាទឹក ហើយក៏ មានផ្ទុក សារធាតុ សូដ្យូម និងក្លរីត ដែរ បើទោះជាទឹកសមុទ្រ មានសារធាតុទាំងនោះច្រើន ជាងទឹកនោម របស់មនុស្សក៏ដោយ ហើយធាតុ ទាំង២ ក៏ផ្ទុក ប៉ូតាស្យូម ដូចគ្នា (potassium) ដូច្នេះទឹកនោម និងទឹក សមុទ្រអាចរលាយចូលគ្នាបាន៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]