បរទេស៖ មានរឿងជាច្រើន ដែលមិនអាចវាស់ ស្មានដឹងមុន ដែលពេលខ្លះ រឿងអាក្រក់ បែរជាលាភ ឬជួយ ឲ្យរួចផុតពីគ្រោះថ្នាក់ ដ៏សាហាវក៏ថាបាន។

ក៏មិនខុសពី បុរសម្នាក់ ដែលមានជីវិត រួចផុត ពីការស្លាប់ ដែលមិនគួរឲ្យ នឹកស្មានដល់ ថាវានឹងអាច កើតមាននោះទេ។ យ៉ាងណាមិញ ហេតុការណ៍មួយនេះ ត្រូវបានបង្ហាញ ឡើង នៅក្នុងឃ្លីបវីដេអូមួយ ដែលទើបតែបង្ហោះឡើង នៅក្នុងបណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុក។ ក្រោយពីទស្សនា វីដេអូននេះ នោះប្រិយមិត្ដនឹង លាន់មាត់ថា ពិតជាមិនគួរឲ្យជឿ ដោយសារតែបុរស ជាជនរងគ្រោះ នៅមានជីវិត ក្រោយពីបុកជាមួយនឹង ឡានពេញមួយទំហឹងនោះ។

ក្រឡេកមកមើល នោះនឹងឃើញថា បុរសជាជនរងគ្រោះ ដែលជាអ្នកជិះម៉ូតូនេះប្រុងនឹង វ៉ាខាងឆ្វេង នៃឡានខាងមុខ តែបែរជាបុកទាំងកម្រោល នឹងឡានខាងមុខនេះ ទៅវិញ ដោយសារតែឡាននេះ សុខៗស្រាប់តែងាក ឆ្វេងវិញនោះ។ តែហេតុការណ៍មួយនេះ មិនបណ្ដាលឲ្យអ្នកជិះម៉ូតូនេះ ក្ស័យជីវិតនេះនោះទេ ដោយសារតែជននេះ បានព្រលែងម៉ូតូចោល និងហក់ទៅលើដំបូលឡាន ដូចជា និនចា។

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូទាំងអស់គ្នា៖

រៀបចំដោយ ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]