ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ គេសង្កេតឃើញឲ្យតែមាន ហេតុការណ៍អ្វី គួរឲ្យចាប់អារម្មណ៍បន្តិច ដឹងតែនាំគ្នាថតបង្ហោះ ក្នុងហ្វេសប៊ុក ជាមិនខាន។

ដូចគ្នានេះដែរ កាលពីម្សិលមិញនេះ គេសង្កេតឃើញមាន គណនីហ្វេសប៊ុកមួយ ដែលជារបស់ លោក សាស្ត្រាចារ្យ សុខ វណ្ណា បម្រើការងារ នៅសកលវិទ្យាល័យ អន្តរជាតិ (IU) បានប្រើប្រាស់យុទ្ធសាស្ត្រ ថ្មីប្លែក ចម្លែកអារម្មណ៍ ក្នុងការពិន័យសិស្ស ដែលមិនបើកសៀវភៅ មើលមេរៀន ពោលគឺឲ្យឈរ និងថតវីដេអូ បង្ហោះនៅក្នុងហ្វេសប៊ុក ឲ្យល្បីតែម្តង។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ វីដេអូនេះ បន្ទាប់ពីបង្ហោះភ្លាម គឺមានអ្នកចូលមើល និងចែកចាយយ៉ាង ព្រោងព្រាត ហើយក៏បានក្លាយជា ប្រធានបទក្តៅគគុក ក្នុងការវិភាគថាតើ យុទ្ធសាស្ត្រពិន័យសិស្សថ្មីនេះ មានប្រសិទ្ធភាព ដែររឺទេ?


ដូចនេះបើចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]