ភ្នំពេញៈ តារាទឹកភ្នែកចង្ការ ស្រួច សម្បុរស្រអែម កញ្ញា លី ច័ន្ទសីហា នៅក្នុងឆ្នាំនេះបាន ត្រៀម រៀបចំពិធីជប់លៀង ខួបកំណើតជា លក្ខណៈទ្រង់ទ្រាយធំ គម្រប់២២ឆ្នាំ ហើយមូល ហេតុដែលនាងរៀបចំ ពិធីធំសម្រាប់ឆ្នាំនេះ ដោយសារតែនាងចង់លើករាសី ឲ្យកាន់តែ មាន ភាពលេចធ្លោ និងយីអ៊ុនកាន់តែ ឡើងខ្ពស់មួយកម្រិតទៀត ។
ជួបសម្ភាសន៍តាមទូរស័ព្ទ ជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៤ នេះថា នៅថ្ងៃទី២៤ ខាងមុខនេះ នាង នឹងរៀបចំពិធីជប់លៀង ខួបកំណើតមួយ គឺ គម្រប់២២ឆ្នាំ នៅក្នុងបុរី ព្រែកឯង នៅផ្ទះលំហែកាយរបស់នាង ហើយបើតាមគម្រោងនាង រៀបចំប្រហែលជា២០តុប៉ុណ្ណោះ ។

តារាទឹកភ្នែកពូកែបញ្ចូល មនោសញ្ចេតនាកំសត់ទុក្ខសោក កញ្ញា លី ច័ន្ទសីហា ប្រាប់ឲ្យដឹង ទៀតថា “សម្រាប់ខួបកំណើតរបស់ខ្ញុំឆ្នាំនេះ គឺជាឆ្នាំដែលពិសេស និងមានហ៊ុងស៊ុយណាស់ សម្រាប់ខ្ញុំព្រោះ ទាំងការងារសិល្បៈ មុខរបររកស៊ីគឺដំណើរការល្អ ទៅជាលំដាប់ហើយ ម្យ៉ាងទៀត ថ្ងៃកំណើតរបស់ខ្ញុំ ឆ្នាំនេះ ក៏ស្ថិតនៅក្នុងបញ្ចីមួយដែលកម្រមាន គឺជាង៣០០ឆ្នាំ ទើប មានម្តងក្នុងនោះ មានថ្ងៃកំណើតខ្ញុំដែរ ហេតុដូច្នេះ ហើយទើបឆ្នាំនេះ ខ្ញុំសម្រេចចិត្តចាយទុន រៀបចំពិធីធំម្តងទៅ ” ។

តារាសម្តែង និងជាម្ចាស់ហាង សម្អាងការវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅ នាងមិនចង់ រៀបចំ ពិធីជប់លៀងធំ ដុំបែប នេះទេ ព្រោះថាមិនចង់រំខានភ្ញៀវ ហើយតែហេតុផល ដូច ដែលនាងបានរៀបរាប់ ខាងលើនេះ អីច៊ឹងហើយជានាងរៀបចំ ហើយនៅក្នុងនោះ ការរៀប ចំពិធីជប់លៀង ម្តងៗ គឺហត់ខ្លាំងតែយ៉ាងណាក្នុងនោះ ក៏បានផ្តល់ភាពសប្បាយរីករាយ ក្នុង ការជួបជុំមិត្តមិនអន់ដែរ ។

បើទោះជាឆ្នាំនេះ តារាស្រីរូបនេះ បានចាយទុនរៀបពិធី ជប់លៀងធំជាងរាល់ឆ្នាំ ក៏ដោយតែនាង បានអះអាងថា “ការរៀបចំពិធីជប់ លៀងបែបនេះ គឺមានតែឆ្នាំនេះទេ សម្រាប់ឆ្នាំក្រោយគឺ ខ្ញុំមិនធ្វើ ធំដុំអីច៊ឹងទៀតទេ ព្រោះកុំឲ្យរំខាន ភ្ញៀវរាល់ឆ្នាំពេក ម្យ៉ាងខ្ញុំក៏រវល់ជាមួយ ការងារមិន អាចមានពេលរៀបចំ ពិធីរាល់ឆ្នាំបានទេ គឺមានតែឆ្នាំនេះតែប៉ុណ្ណោះ” ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]